៩ចំណុច​បើ​បុរស​​គ្មាន ​​បញ្ជាក់​ថា​គេ​​មិន​បាន​ស្រលាញ់​អ្នក​ពិត​ប្រាកដ

  • 2016-06-15 21:27:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​មាន​រឿងរ៉ាវ​​​សំខាន់​​ៗ​ ជា​ច្រើន​​​​​ដែល​​​មិត្ត​ប្រុស​​​គួរ​ធ្វើ​​​​​​សម្រាប់​​អ្នក​ ​ឬ​ជាមួយ​​អ្នក ដើម្បី​​បញ្ជាក់​​ពី​​​​​ក្ដី​ស្រលាញ់​​​មាន​ខ្លាំង​​ប៉ុណ្ណា​​​ ក្នុង​អំឡុង​ពេល​​​មើល​ចិត្ត​គ្នា​​ទៅវិញ​​ទៅ​មក។ ​ប្រសិន​​បើ​​គាត់​​ពុំ​ទាន់​បាន​​ធ្វើ​​ចំណុច ​ប៉ុន្មាន​ខាង​ក្រោម​​នេះ​​ទេ​ ​​ត្រូវ​គេ​គិត​ថា​​​​គាត់​​ពុំ​ទាន់​​ផ្តល់​ក្ដី​ស្រលាញ់​ឲ្យ​​​អ្នក​​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ។

 

 

១. ​តែង​​​តែ​​​​​​ហៅ​អ្នក​​​​ថា​ជា​​​មនុស្ស​​គួរ​ឲ្យ​ស្រលាញ់​

​នៅ​ក្នុង​ក្រសែ​​ភ្នែក​របស់​គាត់​​​ ​​​អ្នក​​ជា​មនុស្ស​ដ៏​​​​​​​​ស្រស់​ស្អាត​​ ​​និង​​​​ចង់​និយាយ​រក​បំផុត​​​ ​ទោះ​ជា​គាត់​​​​​មាន​អារម្មណ៍​​មិន​​សួវ​ល្អ​​យ៉ាង​ណា​​ក៏ដោយ។

​​​​​

 

២. ​តែង​តែ​យល់​​ព្រម​​​​​​​ជាមួយ​អ្នក​

​មិន​ថា​​កិច្ច​ការ​​ធំ​តូច​ប៉ុណ្ណា​ទេ​ ​​ឲ្យ​​តែ​​អ្នក​​​ពឹង​អាស្រ័យ​​​​ឲ្យ​ជួយ​ ​គាត់​តែង​តែ​​លះបង់​ពេលវេលា​​​របស់​​ខ្លួន​​ទៅ​​​ជួយ​​អ្នក​​ភ្លាម​ ​ព្រោះ​​មិន​ចង់​​​​ឲ្យ​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន​ពិបាក​ចិត្ត​​​ ឬ​មាន​ទុក្ខ។​​​​​​​​​​​​​​​​​​​ ​​​​​​​​

 

៣. ​​គាំទ្រ​​​ក្ដី​ស្រមៃ​របស់​អ្នក

​​ពេល​​​​អ្នក​​ប្រាប់​ក្ដី​សុបិន​​​​​​​របស់​ខ្លួន​​ទៅ​គាត់​ ​​បុរស​​ភាគ​ច្រើន​​​តែង​​​តែ​គាំទ្រ​​​ ​និង​ជំរុញ​បន្ថែម​តាម​លទ្ធភាព​គាត់​មាន​​​​ ​ដោយសារ​​ចង់​​​ឃើញ​​អ្នក​​​ដើរ​ដល់​​គោល​ដៅ​ ដែល​ធ្លាប់​​​មាន​ក្ដី​ស្រមៃ​​ជា​យូរ​មក​ហើយ។​ ​​

 

៤. ​​​អាច​​​ដើរ​​កម្សាន្ត​ជាមួយ​មិត្តភ័ក្ដិ​របស់​អ្នក

​​​​​​ទោះ​​គាត់​មិន​ធ្លាប់​ស្គាល់​មិត្តភ័ក្ដិ​​របស់​​​អ្នក​ពី​មុន​​ក៏​ដោយ​ ​​​គាត់​​តែង​​តែ​សម្រប​​ខ្លួន​​​​​​​ធ្វើ​​ជា​មនុស្ស​រួសរាយ​​​​​​​ ដើម្បី​ប្រាស្រ័យ​ទាក់ទង​ជាមួយ​​​​​ពួកគេ​​​​ ពិសេស​​​​ក្នុង​​​ពិធី​ដំណើរ​កម្សាន្ត​​ ​​ឬ​​កម្មវិធី​​​ជួប​ជុំ​ផ្សេងៗ​។​​​​

 

 

៥. ​​​​មាន​ភាព​ចុះ​សម្រុង​​ជាមួយ​គ្រួសារ​អ្នក

​​​​ពេល​​​​ដាក់​ចិត្ត​​ស្រលាញ់​អ្នក​​​ ​គាត់​​​​​តែងតែ​​​ស្រលាញ់​​គ្រួសារ​​ ឬ​បងប្អូន​របស់​​អ្នក ដូច​​គ្រួសារ​​គាត់​អីចឹង។​​ ​​ពេលវេលា​​​​ញ៉ាំ​​​អាហារ​​​ជុំ​គ្នា​​​ គឺ​ជា​ឱកាស​ពិសេស​​​​​​​មួយ​ ​ដែល​គាត់​អាច​​​​​​​​ឃើញ​បងប្អូន​សាច់​ញាតិ​​របស់​អ្នក​ផ្ទាល់​​​ ​​​ឲ្យតែ​​​អ្នក​ព្រម​​បបួល។ ​បើ​​បុរស​​នោះ​​​ស្រលាញ់​ពិត​ ​គាត់​​​ចង់​ឲ្យ​​គ្រួសារ​​បងប្អូន​របស់​​អ្នក​​ ទទួល​​ស្គាល់​​​​​គាត់​​​​ជា​សមាជិក​ថ្មី​មួយ​រូប​​ទៀត​ដែរ​​​​​​​​​​​​​​​​។

 

 

 

៦. ​​នាំ​អ្នក​​ចេញ​​ដើរ​លេង

​​បុរស​​ដែល​​ស្រលាញ់​អ្នក​​​ តែង​​តែ​​ចង់​មាន​ពេល​​​​​ជួប​ជជែក​គ្នា​ ក្រោយ​​សម្រាក​ពី​ការងារ​ ​​​​ដូច្នេះ​​គាត់​តែង​តែ​​​​ផ្ដល់​អាទិភាព​ឲ្យ​​អ្នក​ជ្រើស​​រើស​​​​​​​ពេល​​​មុន​គាត់ ​ទើប​គាត់​សម្រេច​តាម​ក្រោយ។ ​​ការ​ដើរ​លេង​​ទៅ​ទី​ជិត​​ ឆ្ងាយ ​ឬ​ញ៉ាំ​អ្វី​​​​ជុំ​គ្នា ​​​​ជា​ពេល​សាង​ភាព​​ផ្អែមល្ហែម ​រ៉ូមែនទិក​​ ឬ​បង្កើន​អនុស្សាវរីយ៍​​​បន្ថែម​​ លើ​ចំណង​​ស្នេហ៍​​​អ្នក​ទាំង​ពីរ។ ​​​​​

 

 

៧​. ​ផ្ដល់​​កម្លាំង​​ចិត្ត​​​​​ ​​ពេល​អ្នក​​​បាក់ទឹកចិត្ត

​​នៅ​ពេល​គាត់​ចាត់​ទុក​អ្នក​​ ជា​​​មនុស្ស​សំខាន់ ​មនុស្ស​​​ជាទី​​ស្រលាញ់​​​​ គាត់​តែង​​តែ​​ផ្ដល់​កម្លាំង​​ចិត្ត​ ​ផ្ដល់​ភាព​កក់ក្ដៅ​ ​​មិន​ឲ្យ​អ្នក​ឯកា ​​​ឬ​តែង​តែ​​​រិះរក​វិធី​នានា​​​តាម​ជួយ​​​អ្នក​ជានិច្ច។​​​​​ ​

 

៨. ហ៊ាន​ប្រឈម​​​អ្វីៗ​គ្រប់​យ៉ាង​ជាមួយ​​​អ្នក

មិនថា​​​ស្ថិត​​ក្នុង​កាលៈទេសៈ​​​យ៉ាង​ណា​ទេ ​គាត់​​​​​​​​​នៅ​ក្បែរ​​​អ្នក​​រហូត​​ ​ទោះ​​ជា​​អ្នក​​ជួប​បញ្ហា​ពិបាក​​ដោះ​ស្រាយ ​នោះ​គាត់​នឹង​ដើរ​តួ​​នាទី ជា​ទីប្រឹក្សា​​​​យោបល់​ ​រិះរក​​មធ្យោបាយ​គ្រប់​បែប​យ៉ាង​​​​​ ដោយ​​​ចាត់​ទុក​បញ្ហា​របស់​អ្នក ​ដូច​​​​រឿង​ផ្ទាល់​​ខ្លួន​គាត់​​​ដូច្នោះ​ដែរ។​​​

 

៩. ​គោរព​​អ្នក​​

​​អ្នក​អាច​សង្កេត​​​​​មើល​​​តាម​រយៈ​សកម្មភាព​​ប្រចាំ​ថ្ងៃ​របស់​​គាត់​ ថា​គាត់​បាន​​គោរព​​​ពាក្យ​សម្ដី​ ​ឬ​ទង្វើ​​​របស់​អ្នក​ ដែរ​ទេ ​បើ​គោរព​​​បាន​​មាន​ន័យ​ថា​​​គាត់​ពិត​ជា​ស្រលាញ់​​​អ្នក​ខ្លាំង​៕

 

 

ចុចអាន៖ ​សញ្ញា​​៨​យ៉ាង​​​ ​បញ្ជាក់​ថា​​មិត្ត​ប្រុស​​ចង់​រៀប​ការ​ជាមួយ​អ្នក​​

ចុចអាន៖ ៤ចំណុច​​​ចង​ជើង​​​មិត្ត​​​ប្រុស​​មិន​​ឲ្យ​ដោះ​ដៃ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Youqueen

អត្ថបទថ្មី