Zuckerberg ចង់ឲ្យ Facebook ដឹងពីការគិត របស់មនុស្ស
- 2016-06-16 18:56:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zuckerberg ចង់ឲ្យ Facebook ដឹងពីការគិត របស់មនុស្ស
ចន្លោះមិនឃើញ
មិនត្រឹមតែ ជាបណ្ដាញសង្គមធំជាងគេ Facebook ក៏ជាកន្លែងដែលផ្ទុកទិន្នន័យផ្ទាល់ខ្លួន របស់មនុស្សស្ទើរគ្រប់ពាសពេញពិភពលោក ។
ដូចនេះ ហើយក្នុងបទសម្ភាសន៍មួយ លោក Mark Zuckerberg បានលើកឡើងថា គាត់ចង់ឲ្យ Facebook មានសមត្ថភាពអាចដឹងពីអ្វីដែលមនុស្សគ្រប់គ្នាបានគិត ដោយមិនចាំបាច់និយាយចេញមក។ ដោយការធ្វើបែបនេះ អ្នកគ្រប់គ្នា នឹងទទួលបានបទពិសោធន៍ថ្មី នៃការធ្វើទំនាក់ទំនង ហើយវានឹងក្លាយជាបច្ចេកវិទ្យាថ្មី មិនធ្លាប់មានអ្នកណារកឃើញនៅឡើយ ។
គួរសម្គាល់ផងដែរថា នេះមិនមែនជាលើកទីមួយ ដែល Mark Zuckerberg និយាយពីវិធី ដឹងពីការគិតរបស់មនុស្ស ដោយពីមុនគាត់ ក៏ធ្លាប់មានចំណាប់អារម្មណ៍លើ Telepathy ជាវិធីទាក់ទង ពីមនុស្សម្នាក់ ទៅម្នាក់ ដោយប្រើរលកចរន្តខួរក្បាល និងផ្លូវអារម្មណ៍ ៕
សូមទស្សនា ការបកស្រាយ វីធី Telepathy
អានបន្ត ៖ ក្មេងស្រី ១៥ឆ្នាំ បង្កើត App ទប់ស្កាត់ការធ្វើអត្តឃាត
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ telegraph