​Apple យកបាន ប៉ាតង់ អេក្រង់​ភ្លោះ​ ​៣៦០​ ​ដឺក្រេ​

  • 2016-06-17 21:38:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple​ ​ទើប​ទទួល​បាន​ប៉ាតង់​ ​អេក្រង់​ប្រភេទ​ថ្មី​ ​ដែល​អាច​បញ្ចេញ​រូបភាព​ ​បាន​គ្រប់​ជ្រុង​ ​ដូច​ជា​ខាង​មុខ​ ​ចំហៀង​ ​និង​ ​ខាង​ក្រោយ​ ​។

 

 

សម្រាប់​អេក្រង់​នេះ មតិមួយចំនួន ​សន្និដ្ឋាន​ថា​ ​Apple​ ​នឹង​ធ្វើ​ឲ្យ​កក្រើក​ទីផ្សារ​ស្មាតហ្វូន​ ​ហើយ​នឹង​បំបាក់​គូ​ប្រជែង​បាន​យ៉ាង​ជោគជ័យ​ ​។​ ​លើស​ពី​នេះ​ ​យោង​តាម​មាត្រដ្ឋាន​ ​នៃ​ស្មាតហ្វូន​ក្នុង​ប៉ាតង់​ ​iPhone​ ​ត្រូវ​ផ្លាស់ប្ដូរ​រាង​ទាំង​ស្រុង​ ​ដោយ​មិន​មាន​ប៊ូតុង​អ្វី​ទាំង​អស់​ ​ហើយ​ជំនួស​មក​វិញ​ ​នូវ​ការ​បញ្ជា​តែ​លើ​អេក្រង់​កោង​ ​៣៦០​ ​ដឺក្រេ​ ​។​

 

Apple​ ​មិន​បាន​បញ្ជាក់​អ្វី​ ​ទាក់ទង​នឹង​អេក្រង់​ថ្មី​នេះ​ទេ​ ​ហើយ​អ្នក​ជំនាញ​ជា​ច្រើន​ ​លើក​ឡើង​ថា​ការ​ចុះ​ប៉ាតង់​គឺ​ជា​រឿង​ធម្មតា​ ​តែ​ការ​ធ្វើ​ឲ្យ​ផលិតផល​នោះ​ ​ចេញ​ជា​រូបរាង​ គឺ​ជា​អ្វី​ដែល​ ​Apple​ ​ត្រូវ​តែ​សម្រេច​ឲ្យ​បាន​ ​៕​

 

អាន​បន្ត​ ​៖​ ប្លែក​ភ្នែក​! ឡាន​ Land Rover អូស​​រថភ្លើង​ទម្ងន់​ ១០០​ តោន​

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​ ​cnnmoney​

អត្ថបទថ្មី