ទីក្រុង​សៀងហៃ​​​ នឹង​បិទ​រោងចក្រ​​​​​​​​​​​ ២៥៥​កន្លែង​​​ មុន​​កិច្ច​​ប្រជុំ G20

  • 2016-06-20 16:58:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ចិន​ បាន​បញ្ជា​ឲ្យ​បិទ​​រោង​ចក្រ​ឧស្សាហកម្ម​​​​​​​ក្នុង​ទីក្រុង​​សៀងហៃ​​ចំនួន​ ២៥៥​​​​​កន្លែង​រយៈពេល​​១៤​ថ្ងៃ​ រួម​ទាំង​​​​​ក្រុម​ហ៊ុន​​ចម្រាញ់​ប្រេង​​​​​ដ៏​សំខាន់​​​ Sinopec Corp ​ដើម្បី​​​ឲ្យ​ផ្ទៃ​មេឃ​​ស្រឡះ​​​​​​​​​​ ​មុន​​​ពេល​មក​ដល់​​​​​​របស់​មេដឹកនាំ​​កិច្ច​ប្រជុំ​កំពូល​​ G20 ​ខាង​មុខ។​

 

 

​​​​​ការ​បិទ​​​នឹង​​​ចាប់ផ្ដើម​​​ពី​ថ្ងៃ​​ទី​ ​២៤​​សីហា ​ដល់​​​ទី​ ៦​​​កញ្ញា​​​ខាង​មុខ​ ក្នុង​គោល​បំណង​​​ឲ្យ​​ទីក្រុង​​​​​​​​​ហាងចូវ​ ជាប់​របង​​​​ទីក្រុង​​សៀងហៃ​ ​​ប្រារព្ធ​​កិច្ច​ប្រជុំ​ទៅ​​​ដោយ​មិន​​​មាន​ការ​បំពុល​ខ្យល់។​​​​​​​​​​ អាជ្ញាធរ​ខេត្ត​​​ហ្សេជាំង​​​ និង​​​ជាំងស៊ូ​ ​​ក៏​បាន​​​​​ចេញ​សេចក្ដី​ណែនាំ​​​​​ស្រដៀង​​គ្នា​នេះ​​​ដែរ​​ ដើម្បី​កាត់​​​បន្ថយ​​ការ​បំពុល​​​​​​ចម្ងាយ​​ ​៣០០​គីឡូម៉ែត្រ​ ​ពី​កន្លែង​ប្រជុំ​ដែរ​។

 

កិច្ច​ប្រជុំ​​​កំពូល​ G20 ​​​​ប្រារព្ធ​​ធ្វើ​នៅ​សប្ដាហ៍​ដំបូង​នៃ​ខែ​កញ្ញា​​​ នឹង​ក្លាយ​ជា​​ព្រឹត្តិការណ៍​បែប​ការទូត​​ធំបំផុត​​របស់​ចិន​​ប្រចាំ​ឆ្នាំ​ ​​​ព្រោះ​​មាន​ការ​អញ្ជើញ​ចូល​រួម​​​របស់​​​​​​​ប្រធានាធិបតី​ចិន​ Xi Jinping និង​​ប្រធានាធិបតី​​អាមេរិក​​អូបាម៉ា ​ជាដើម​។

 

​​​​ប្រទេស​ចិន​​ធ្លាប់​​​បិទ​រោង​ចក្រ​​​​ជាច្រើន​កន្លែង​​ និង​​កំណត់​​​​​ប្រតិបត្តិការ​​​​​អាជីវកម្ម​ ​​មុន​ពេល​​​ពិធី​ការទូត និង​ព្រឹត្តិការណ៍​កីឡា ​​ដូច​ជា​​កិច្ច​ប្រជុំ​​​សេដ្ឋកិច្ច​​អាស៊ី​ប៉ាស៊ីហ្វិក ​និង​​កីឡា​អូឡាំពិក​​​នៅ​ប៉េកាំង​​ កាល​ឆ្នាំ​ ២០០៨​​ ដើម្បី​​​កាត់​បន្ថយ​ផ្សេង​អ័ព្ទ​​​​​​​​ប៉ះពាល់​សម្រស់​ទីក្រុង​ និង​​សុខភាព​​​មនុស្ស​៕

 

 

 

ចុចអាន៖ រូប​២​សន្លឹក បង្ហាញ​ថា​សៀងហៃ​ប្រែប្រួល​ខ្លាំង​ត្រឹម​២៦ឆ្នាំ

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Shanghaiist