​១០​សន្លឹក​ បង្ហាញ​ពី​​​​​​​​​គម្លាត​​ផ្ទះ​អ្នក​មាន​​និង​អ្នកក្រ​​ នៅ​អាហ្វ្រិក​ខាង​ត្បូង

  • 2016-06-21 21:58:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ថត​រូប​លោក Johnny Miller ​​​​បាន​ថត​រូប​​ជា​ច្រើន​​សន្លឹក​​​​​​តាម​​​កូន​យន្តហោះ​​ Drone កាល​ពី​ប៉ុន្មាន​ថ្ងៃ​​នេះ​ ​បង្ហាញ​​ពី​​ផ្ទះ​អ្នក​មាន និង​អ្នក​ក្រ​​​ ​នៅ​ទីក្រុង​ Cape Town ប្រទេស​អាហ្វ្រិក​ខាងត្បូង។ Cape Town ជា​ទីក្រុង​​​ឆ្នេរ​​ ​ដែល​មាន​ប្រជាជន​​រស់​នៅ​​​​​​​ច្រើន​​លំដាប់​ទី​ពីរ​ ​បន្ទាប់​​ពី​ទីក្រុង​ Johannesburg របស់​​អាហ្វ្រិក​ខាង​ត្បូង។ ​​​

 

 

ផ្ទះ​​ទាំង​​នេះ​​បាន​​ខណ្ឌ​ចែក​​​គ្នា​ជា​ពីរ​ ​​ដោយ​​អ្នក​ក្រ​​​​​​​ផ្ទះ​​តូច​ៗ​សង់​​ប្រជ្រៀត​​គ្នា​រស់​​នៅ​​​​​​ខាង​អ្នក​ក្រ ឯ​អ្នក​មាន​​​ធូរធារ​​​​​​​​ជា​​ផ្ទះ​វិឡា​ថ្ម​​​មួយ​ខ្នង​ៗ​​​​នៅ​​​ខាង​អ្នក​មាន​។ លោក​​​ Miller ​​បាន​រៀប​រាប់​ថា​​​​​ ការ​​​​​​​នាំ​ឲ្យ​មាន​​​​​​​​ការ​បែង​ចែក​នេះ​​​ ​ដោយសារ​​គោល​នយោបាយ​បែង​ចែក​វណ្ណៈ Apartheid ​ដែល​​ទើប​លុប​បំបាត់​កាល​ពី​ ២២​ឆ្នាំ​កន្លង​ទៅ​​​។ ​តំបន់​ទ្រនាប់​ ឬ​តំបន់​​គ្មាន​ផ្ទះ​សម្បែង​ និង​​​របាំង​បែង​ចែក​ផ្សេង​ៗទៀត ​គេនៅ​បន្ត​​ឃើញ​​មាន​នៅ​ឡើយ។​ សូម​ទស្សនា​កម្រង​រូប​ភាព​ខាង​ក្រោម៖

 

 

 

 

 

 

 

 

 

 

 

ចុចអាន៖ រឿង​ប្លែកៗ​​ទាំង​៦​មិន​គួរ​ឲ្យ​ជឿ​នៅ​អាហ្រ្វិក​ក្នុង​ឆ្នាំ​២០១៤

ចុចអាន៖ អាហ្រ្វិក​ខាង​លិច​ក្លាយ​ជា​កន្លែង​​ចាក់​​សំណល់​អេឡិចត្រូនិក​​រាប់​​លាន​​​តោន​

ចុចអាន៖ រថយន្ត​​ពាស​ដែក​មហា​ខ្លាំង​​ផលិត​​ដោយ​​អាហ្រ្វិក​​ខាង​​ត្បូង​ ពិត​ជា​​ខ្លាំង​មែន!

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Petapixel