ថ្ងៃមុន Justin ធ្លាក់ឆាក ឥលូវនេះ Selena ដួលលុតជង្គង់លើឆាកម្ដង
- 2016-06-21 21:51:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃមុន Justin ធ្លាក់ឆាក ឥលូវនេះ Selena ដួលលុតជង្គង់លើឆាកម្ដង
ចន្លោះមិនឃើញ
ពិតជាជួនគ្នាមែនទែន កាលពីសប្ដាហ៍មុនតារាចម្រៀង Justin Bieber មិនប្រយ័ត្នដើរធ្លាក់ពីលើឆាកប្រគំតន្ត្រីនៅឯប្រទេសកាណាដា។ ទន្ទឹមនឹងនេះដែរកាលពីម្សិលមិញអតីតមិត្តស្រីរបស់ខ្លួន Selena Gomez ក៏បានរអិលដួលលុតជង្គង់លើឆាកខ្មាសគេមិនស្ទើរដែរ។
អំឡុងពេលធ្វើការប្រគំតន្ត្រីទេសចរណ៍ពិភពលោក Revival World Tour នៅទីក្រុង Tulsa រដ្ឋ Oklahoma តារាស្រីវ័យ២៣ឆ្នាំបានភ្លាត់ជើងពេលចុះពីកាំជណ្ដើរលើឆាក រអិលដួលនៅមុខទស្សនិកជនរាប់ម៉ឺននាក់ ខណៈកំពុងសម្ដែងបទថ្មី "Kill Em With Kindness" ។ ដោយសារតែគ្មានបញ្ហាធ្ងន់ធ្ងរ Selena បាននិយាយពាក្យហួសចិត្តខ្លះ ហើយងើបឈរច្រៀងបន្តធម្មតា៕
Selena Gomez at the time of her fall on stage
Selena en el momento de su caida en el escenario #RevivalTourTulsa pic.twitter.com/9odsVIlsrw— Selena Gomez News (@selenagomezecu_) June 20, 2016
ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក Revival World Tour របស់ Selena Gomezនឹងត្រូវបន្តរហូតដល់ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៦៕
ចុចអាន៖វីដេអូ Justin Bieber ច្រៀងសុខៗ ដើរធ្លាក់ឆាកប្រគំតន្ត្រីនៅកាណាដា
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ etonline