បុរស​​អត់​គូ​កាន់​តែ​ច្រើន​នៅ​ចិន យក​តុក្កតា​សិច​​​ទុក​ជា​​​ដៃ​គូ​ជីវិត ឬ​កូន​ស្រី​

  • 2016-06-21 22:03:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​​​​​​​​​ៗ​​​​ក្នុង​ប្រទេស​ចិន​​កាន់​តែ​ច្រើន​​ឡើង​បាន​ទិញ​យក​តុក្កតា​​ប្លាស្ទិក​សិច​​​​ មក​រួម​រស់​​​​​​​នៅ​មួយ​​ដោយ​ចាត់​ទុក​ជា​​កូន ឬ​ជា​ដៃ​គូ​​ជីវិត។ នេះ​បើ​​យោង​តាម​សារព័ត៌មាន​​ចិន People's Daily។

 

 

តុក្កតា​ប្លាស្ទិក​រូប​រាង​​មនុស្ស​ស្រី​​​​​​បាន​ធ្វើ​ឲ្យ​បុរស​​ចិន​ជា​ច្រើន​​ប្រែ​ប្រួល​​​​ និង​បង្ហាញ​អាកប្បកិរិយា​ប្លែក​ៗ​។ គេ​​​សង្កេត​ឃើញ​​បុរស​ចិន​​មួយ​ចំនួន​បាន​នាំ​តុក្កតា​ដើរ​លេង​​ពេញ​ទី​ក្រុង​ តាម​សួន ឬ​តាម​រោង​កុន​​​នានា​ប្រៀប​ដូច​ជា​​​​មនុស្ស​មាន​ជីវិត​​។

 

ជា​តួយ៉ាង​​​​​ តាម​ការ​ឲ្យ​ដឹង​ពី​បុរស​ម្នាក់​ឈ្មោះ Song Bo បាន​ឲ្យ​ដឹង​ថា លោក​បាន​ចាត់​ទុក​តុក្កតា​ខាង​លើ​ប្រៀប​ដូច​ជា​កូន​ស្រី​របស់​ខ្លួន។ អ្វី​​​ដែល​​​​នាំ​ឲ្យ​បុរស​វ័យ​២៩​ឆ្នាំ​​ធ្វើ​បែប​នោះ ព្រោះ​តែ​ជំងឺ​ប្រចាំ​កាយ​ដែល​​លោក​​មិន​ចង់​​​ប្រថុយ​​​​​រៀបការ​​​ជា​មួយ​នារី​ណា​ម្នាក់​ឬមាន​កូន​នោះ​ឡើយ។

 

 

ចំណែក​បុរស​​វ័យ​​៣៦​ឆ្នាំ​ជា​អ្នក​​​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​​ម្នាក់​ឈ្មោះ Zhang Fan ​បាន​ឲ្យ​ដឹង​ថា លោក​ចាត់​ទុក​តុក្កតា​នោះ​ជា​ដៃគូ​​ស្រី​ម្នាក់។ រៀង​រាល់​ថ្ងៃ​លោក​តែង​ស្លៀក​ពាក់​ឲ្យ​​​តុក្កតា នាំ​​​តុក្កតា​ដើរ​ចេញ​​ទៅ​លេង​​នៅ​ខាង​ក្រៅ លើស​ពី​នោះ​​លោក​តែង​តែ​​ទិញ​គ្រឿង​អលង្ការ​និង​សំលៀក​បំពាក់​ជា​ច្រើន​សម្រាប់​ដៃ​គូ​របស់​លោក​ផង​ដែរ។

 

ដោយ​ឡែក​​បុរស​​អាយុ​៥៨​ឆ្នាំ​ឈ្មោះ​ Li Chen ​បាន​​និយាយ​ថា បន្ទាប់​ពីលោក​បាន​លែង​លះ​ជា​មួយ​អតីត​ភរិយា​ លោក​បាន​​ទិញ​​យក​តុក្កតា​​នោះ​មក​នៅ​ជា​មួយ​​ប្រៀប​ដូច​ជា​ដៃ​គូ​ជីវិត​របស់​លោក។

 

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Japan Times ទី​ផ្សារ​​ជួញ​ដូរ​តុក្កតា​សិច​​ក្នុង​មួយ​ឆ្នាំ​ៗ​​នៅ​ប្រទេស​ចិន​មាន​ទំហំ​ទឹក​ប្រាក់​រហូត​ដល់ ​១០០​ពាន់​លានយាន់​ក្នុង​មួយ​ឆ្នាំ​ឬ ​ប្រហែល​១៤​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ៕

 

 

ចុចអាន៖ តារា​ KPOP ១០​រូប​មាន​មុខ Cute ដូច​កូន​ក្រមុំ​តុក្កតា

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail ​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទពេញនិយម