៥សន្លឹកពីលើភ្នំបូកគោ បង្ហាញ​សម្រស់​ធម្មជាតិ​ខេត្ត​កំពត​នា​រដូវ​វស្សា

  • 2016-06-22 13:05:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​រដូវ​ប្រាំង​បាន​អូស​បន្លាយ​ពេល​យ៉ាង​យូរ​អស់​ជា​ច្រើន​ខែ​មក ធម្មជាតិ មនុស្ស សត្វ បាន​រអ៊ូរទាំ​ពី​ការ​កើន​ឡើង​កម្ដៅ​ខុស​ធម្មតា​ក្នុង​ឆ្នាំនេះ។ ទោះ​ជា​យ៉ាង​ណា រដូវ​វស្សា​ក៏​មិន​បណ្តែត​បណ្ដោយ​ឲ្យ​រដូវ​ប្រាំង សំញែង​ខ្លួន​ហួស​ប្រមាណ​នោះ​ឡើយ ត្បិត​កម្ដៅ​លើ​ផែនដី​បន្ត​កើន​ឡើង​ឥត​ឈប់​ឈរ​នា​ពេល​បច្ចុប្បន្ន។

 

 

រូបភាព ៥សន្លឹក​ដែល​ក្រុម​ការងារ Sabay បាន​ផ្ដិត​យក​ពី​សម្រស់​ធម្មជាតិ​នៃ​ខេត្ត​កំពត បាន​បង្ហាញ​ថា ទោះ​ជា​ព្រះអាទិត្យ​ខំ​បញ្ចេញ​កម្ដៅ​របស់​ខ្លួន​រាប់​សិប​អង្សា​មក​លើ​ដែនដី​សុវណ្ណភូមិ​មួយ​នេះ​ក្ដី ភ្លៀង​ជា​ច្រើន​មេ​ដែល​បាន​ធ្លាក់​គ្រប​ដណ្ដប់​ពេញ​ផ្ទៃ​ប្រ​ទេស ជា​អំណោយ​ផល​ដល់​គ្រប់​មនុស្ស សត្វ និង​ធម្មជាតិ​បន្ត​រស់​រាន​តាម​ផ្លូវ​ជីវិត​របស់​ខ្លួន​យ៉ាង​រីករាយ។

 

 

ពណ៌​បៃតង​ខ្ចី​នៃ​ព្រៃ​ប្រឹក្សា ទិដ្ឋភាព​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ កោះ​តូច​កោះ​ធំ​នៅ​ពី​មុខ​ឆ្នេរ​ខេត្ត​កំពត បាន​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​អារម្មណ៍​តប់​ប្រមល់ រសាយ​តាម​វាយោ​រសាត់​ទៅ​ឆ្ងាយ​សែន​ឆ្ងាយ​មិន​ត្រឡប់​វិញ៕

 

 

 

 

អត្ថបទ៖ អ៊ុក ជីនិត

អត្ថបទពេញនិយម