ទឹក​ចិត្ត​ឪពុក​ពិការ​​​ ​វារ​​ស្វែង​រក​​កូន​​​​បាត់​ខ្លួន​​ពេញ​ទីក្រុង​ជាង​​១៥​ខែ​

  • 2016-06-22 16:19:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឪពុក​​​ពិការ​​​​​​​​ជន​ជាតិ​ចិន​​ម្នាក់​ បាន​ធ្វើ​ឲ្យ​គ្រប់​​គ្នា​​​​​អាណិតអាសូរ​ និង​កោត​​​សរសើរ​​យ៉ាង​​ខ្លាំង​ ​​ក្រោយ​​សម្រេច​ចិត្ត​​​​ស្វែង​រក​​កូន​​​​​​តែ​ម្នាក់​ឯង​​​​​​ទាំង​ខ្លួន​ពិការ​ពុំ​អាច​ដើរ​​ដូច​​​មនុស្ស​ធម្មតា​​បាន។

 

 

​​​​​​ឪពុក​​​រូប​នេះ​​មាន​ឈ្មោះ​ Chen Shengkuan ​បាន​បាត់​​កូន​ប្រុស​​​​អស់​រយៈពេល​​ជាង​ ១៥​ខែ​​ហើយ ​​ដោយ​​ការ​ស្វែង​រក​​​​​ត្រូវ​លូន​​ ឬ​វារ​​​កាត់​​ទីប្រជុំជន​ជាច្រើន​កន្លែង​​​ក្នុង​ប្រទេស​ចិន។ ​

 

​លោក​ ​Shengkuan ​បាន​​​​​កើត​ជំងឺ​ម្យ៉ាង​​​ដែល​​​ជើង​​ទាំង​ពីរ​​មិន​អាច​​ដើរ​​រួច​​ ​ហើយ​បាន​​​​ត្រាច់ចរ​​ពី​​ទីក្រុង​មួយ​ទៅ​ទីក្រុង​​មួយ​​​​ ដោយ​ប្រើ​ដៃ​ទាំង​ពីរ​​​​​​​ ​​នៅ​​ខេត្ត​​ក្វាងទុង​​ ភាគ​ខាង​ត្បូង​ចិន​​។

 

Shengkuan ​​​​បាន​សង្ស័យ​​កូន​​​ប្រុស​​ខ្លួន​​​​​​បាន​​បាត់​ខ្លួន​​​​ខណៈ​ពេល​កំពុង​រត់​លេង​ជាមួយ​​​​បងប្អូន​​​​​​ក្នុង​ភូមិ​ ​និង​​ត្រូវ​គេ​ចាប់​ពង្រត់​​​ រួច​​លក់​​ទៅ​ឲ្យ​​គ្រួសារ​​ដទៃ។ គាត់​​បន្ត​ថា​ ​កូន​របស់​​គាត់​​បាន​​បាត់​ខ្លួន​​​ពេល​​​​មាន​អាយុ​​​ទើប​ ២០ខែ​ ​និង​បាត់​ក្នុង​ភូមិ​ Wenxhang Xi ​ទីក្រុង​ Chengyue Town ​បើ​គិត​​​ពេល​បច្ចុប្បន្ន​គេ​មាន​អាយុ​​ ៣ឆ្នាំ​ហើយ។ ​​

 

​​​ចាប់​តាំង​​ពី​ថ្ងៃ​បាត់​ខ្លួន​​ ​គាត់​បាន​ចាកចេញ​ពី​ភូមិ​​​​​​ទាំង​ខ្លួន​ពិការ​​​​ដើរ​ជើង​បួន​ជុំវិញ​​ខេត្ត​​ដ៏​ធំ​​ខាង​លើ​ ​​និង​ទីក្រុង​ក្វាង​ចូវ​ ​​ដោយ​​​មាន​កាន់​រូប​ថត និង​​​ផ្ទាំង​​ក្រដាស​សរសេរ​រៀបរាប់​ពី​កូន​ផង។​​​​​

 

​ប្រភព​​ពី​ឪពុក​បន្ថែម​ថា មក​ទល់​ពេល​នេះ​​​​​​​ប៉ូលិស​​បាន​​​ប្រមូល​​​​​​​​​​​​​​​​​សំណាក​ DNA របស់​គាត់​​​ហើយ​ តែ​​មិន​ទាន់​រក​ឃើញ​នៅឡើយ​ ​ធ្វើ​​ឲ្យ​គាត់កាន់​តែ​អស់សង្ឃឹម​​​​​បន្ថែម​ទៀត៕

 

 

 

 

 

 

ចុចអាន៖ ប្រកប​របរ​លក់​​ម្ជូរ​១​កញ្ច្រែង ​រក​ប្រាក់​ចិញ្ចឹម​កូន ៨នាក់

ចុចអាន៖ តា និង​យាយ​ពីរ​​នាក់​​សុខ​ចិត្ត​ដាច់​បាយ​ក៏​មិន​សុំ​ទាន​​​គេ

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Dailymail​​​