ឆ្លាក់​ឈើ​ច្នៃ​ជា​រូប​ចំណី​អាហារ​​ដូច​ពិត​ៗ​ ឃើញ​​ហើយ​ចង់​​ញ៉ាំ​

  • 2016-06-23 13:50:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិចិត្រ​ករ​​ជប៉ុន​ជំនាញ​ខាង​ឆ្លាក់​​ឈើ​ច្នៃ​ជា​រូប​ផ្សេង​ៗ​លោក​​​​ Seiji Kawasaki​​ ថ្មី​ៗ​នេះ​បាន​បញ្ចេញ​ស្នាដៃ​មួយ​ចំនួន​​​ដោយ​ការ​ឆ្លាក់​ឈើ​ច្នៃ​ជា​រូប​ចំណី​អាហារ​សឹង​តែ​ដូច​រូប​ភាព​ពិត​ៗ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្ទើរ​មិន​ជឿ​នឹង​ភ្នែក។

 

 

​​លោក​​​​ Kawasaki​​ ​បាន​ឆ្លាក់​ឈើ​ច្នៃ​ជា​រូប​​រាង​ចំណី​អាហារ​ជា​ច្រើន​ដូច​ជា​ នំប៉័ង​ បង្គា ត្រី​ប្រឡាក់ ចំណិត​ដំឡូង​បារាំង ម្ទេស​​​ជា​ដើម​​។ មនុស្ស​​ជា​ច្រើន​ដែល​បាន​ឃើញ​​ស្នាដៃ​របស់​វិចិត្រ​ករ​ជប៉ុន​រូប​នេះ​ តែង​យល់​ច្រឡំ​ថា​វា​របស់​ពិត​ ហើយ​​នៅ​ពេល​ដឹង​ថា​​របស់​ទាំង​នោះ​ជា​ឈើ ពួក​គេ​តែង​និយាយ​លេង​ថា​ចង់​ញ៉ាំ​​​វា ព្រោះ​ធ្វើ​ឲ្យ​ពួក​គេ​ឃ្លាន។

 

លោក​ Kawasaki អាច​ច្នៃ​ឈើ​ធ្វើ​ជា​រូប​ផ្សេង​ៗ​ទៀត​បាន តែ​នៅ​ពេល​សួរ​ថា​ហេតុ​អ្វី​លោក​ចូល​ចិត្ត​ធ្វើ​រូប​ចំណី​អាហារ​ច្រើន​ជាង​គេ? វិចិត្រ​ករ​ជប៉ុន​រូប​នេះ​ឆ្លើយ​តប​វិញ​ភ្លាម​ថា "បាទ ព្រោះ​ខ្ញុំ​ចូល​ចិត្ត​ញ៉ាំ​ចំណី​អាហារ ខ្ញុំ​ចូល​ចិត្ត​វា​មែន​ទែន"៕

 

 

ចុចអាន៖  សត្វ​​ទាំង​១០​ដែល​មាន​​​​រូប​រាង​​គួរ​ឲ្យ​ស្រលាញ់​ជាង​គេ​​​​​

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ boredpanda​​​​​