បុរស​​​ចិន​ម្នាក់​អះ​អាង​​ថា ទូល​ថ្ម​ដើរ​ហាត់​ប្រាណ ស្រក​​ទម្ងន់​បាន​៣០​គីឡូ

  • 2016-06-23 14:43:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​​វ័យ​៥៤​ឆ្នាំ​ម្នាក់​ ដែល​គេ​សង្កេត​ឃើញ​​មាន​ទូល​ថ្ម​​ស៊ីម៉ងត៍​​ពី​លើ​ក្បាល​ដើរ​ហាត់​ប្រាណ​តាម​ផ្លូវ​​​ក្នុង​ខេត្ត​ ជីលីន​​ប្រទេស​ចិន ​បាន​បង្ក​ឲ្យ​​សាធារណជន​ចិន​ជា​ច្រើន​ឆ្ងល់​ជា​ខ្លាំង​។

 

  បើ​តាម​សារព័ត៌មាន​CCTV បុរស​​ទូល​ថ្ម​​ខាង​លើ​មាន​ឈ្មោះ​ថា Cong Yan ហើយ​ធ្វើ​បែប​នោះ​គឺ​ដើម្បី​​សម្រក​ទម្ងន់​​​ឲ្យ​បាន​រាង​​ស្លីម​ស្អាត។

 

បើ​តាម​​បុរស​កម្ពស់​១,៦៣​ម៉ែត្រ​រូប​នោះ​បាន​​រៀប​រាប់​ឲ្យ​ដឹង​​ទៀត​ថា កាល​ពី​បី​ឆ្នាំ​មុន​ លោក​មាន​ទម្ងន់​ដល់​ទៅ​១១៥​គីឡូក្រាម ដែល​ទម្ងន់​នេះ​ធ្វើ​ឲ្យ​សុខភាព​លោក​មិន​ល្អ​ប្រសើរ​ឡើយ។ ដោយ​សារ​តែ​ចង់​ស្រក​ទម្ងន់​​​​ដោយ​​ពុំ​ចាំ​បាច់​ប្រើ​ផលិត​ផល​​​សម្រក លោក Cong បាន​រើស​យក​​ការ​ហាត់​ប្រាណ តែ​​លោក​​​បាន​សាក​​ល្បង​វិធី​ប្លែក​​ខាង​លើ។

 

​​​​​​​ លោក Cong បាន​បន្ថែម​ថា ពី​ដំបូង​លោក​យក​ថ្ម​​ស៊ីម៉ងត៍​​ទម្ងន់​១៥​គីឡូ​​មក​ទូល រហូត​ពេល​នេះ​លោក​អាច​ទូល​ថ្ម​​ទម្ងន់​​៤០​គ.ក.និង​អាច​ដើរ​បាន​ចម្ងាយ​៣​គីឡូ​ម៉ែត្រ។ ចុង​ក្រោយ​លោក​បាន​និយាយ​ថា "ជា​លទ្ធផល វា​មាន​ប្រសិទ្ធភាព​មែន រយៈ​ពេល​បី​ឆ្នាំ​ខ្ញុំ​ស្រក​ទម្ងន់​ចុះ​មក​ត្រឹម​៨៥​ គីឡូ​ក្រាម"៕

 

 

ចុចអាន៖  ហាត់​ប្រាណ​៥​របៀប​​​​បំបាត់​សាច់​​យារ​ធាត់​​​ចេញ​ខ្លួន​

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ shanghaiist​