តើ​មាន​អ្វី​កើត​ឡើង​​ ក្រោយ​ចក្រភព​​​​​អង់គ្លេស​​ប្រជាមតិ​​ផ្ដាច់​​ចេញ​ពី​សហភាព​អឺរ៉ុប?

  • 2016-06-24 23:14:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចក្រភព​អង់គ្លេស​​​​បាន​​ធ្វើ​ប្រជាមតិ​​​​​មិន​​ធ្លាប់​មាន​ក្នុង​​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃ​​នេះ ​ដើម្បី​​រក​ការ​គាំទ្រ​ពី​ប្រជាជន​​​ដក​ខ្លួន​ចេញ​​សហភាព​អឺរ៉ុប​ ដែល​ចក្រភព​​មួយ​នេះ​​បាន​ចូល​​​រួម​​​​​​​អស់​រយៈ​ពេល​​ជាច្រើន​ឆ្នាំ​​មក​ហើយ។

 

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ David Cameron ​​​(ឆ្វេង) និង​ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុបលោក​ Donald Tusk (ស្ដាំ)

លទ្ធ​ផល​បឋម​ត្រូវ​បាន​គេ​ប្រកាស​ឲ្យ​ដឹង​ថា​​​​​​ មាន​​អ្នក​បោះ​ឆ្នោត​សរុប​​​ចំនួន​ ៣៣.៥៧៧.៣៤២​​នាក់ ​ព្រម​ចាកចេញ ​១៧.៤១០.៧៤២​នាក់​ (៥១,៩​%) ​​ទល់​​​នឹង​ ១៦.១៤១.២៤១​​នាក់​​​ (៤៨,១​%)​​​ព្រម​នៅ​​បន្ត។ ​តើ​​​​មាន​អ្វី​​កើត​​ឡើង​ខ្លះ ​​បន្ទាប់​​ពី​​​​​ចក្រភព​​មួយ​នេះ​​សម្រេច​​​​បង្កើត​ឲ្យ​មាន​ប្រជាមតិ​ផ្ដាច់​ខ្លួន​ចេញ? ​ នាយក​​រដ្ឋមន្ត្រី​​​​អង់គ្លេស​ David Cameron ​​​បាន​ថ្លែង​​នៅ​ពី​មុខ​​ទីស្នាក់ការ​រដ្ឋាភិបាល 10 Downing Street ទទួល​ស្គាល់​ពី​ភាព​បរាជ័យ​របស់​ខ្លួន​​​​ ​ដែល​មិន​អាច​​​​​​​​​​​​​​​កៀរគរ​​​រក​សំឡេង​គាំទ្រ​​ឲ្យ​នៅ​បន្ត​បាន​។ លោក​បាន​​​ប្រកាស​លាលែង​ពី​ដំណែង​​នាយក​រដ្ឋមន្ត្រី​​​ថ្ងៃ​នេះ ថែម​ទាំង​​​សន្យា​នឹង​​​​​បំពេញ​​បំណង​​របស់​​​ប្រជាជន​​​​​អង់គ្លេស​​​​​​​ដែល​ចង់​បាន។ ​ឯ​​​​​​​​​​​​​​​លោក Boris Johnson ​អាច​​នឹង​​ត្រូវ​តែង​តាំង​​​​​ជា​នាយក​រដ្ឋមន្ត្រី​​អង់គ្លេស​ថ្មី​​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​។

 

​ឯ​ផ្នែក​​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ជា​​បញ្ហា​ប្រឈម ដែល​​​រតនាគារ​​ ធនាគារ​​អង់គ្លេស​ (Bank of England) និង​​​​​ធនាគារ​​​កណ្ដាល​អឺរ៉ុប​ ត្រូវ​ដាក់​ដំណើរ​ការ​​​​​ផែនការ​​​​យថាភាព​​ ដើម្បី​​រក្សា​លំនឹង​រូបិយប័ណ្ណ​ និង​​​បញ្ចូល​សាច់​ប្រាក់​​​​ដ៏​ច្រើន​​​​ទៅ​ក្នុង​ធនាគារ ​​​​ ដោយ​​ធានា​​​​​ប្រព័ន្ធ​​​ធនាគារ​​ឲ្យ​នៅ​ដំណើរការ​​​ធម្មតា។

 

​នៅ​ថ្ងៃ​ទី​ ២៨​ និង​​២៩​មិថុនា​​ ​បណ្ដា​​ក្រុម​​មេដឹកនាំ​​​អឺរ៉ុប​​​​នឹង​បើក​កិច្ច​​​ប្រជុំ​​កំពូល​​នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក​ ​​ដោយ​ពិភាក្សា​​លើ​បញ្ហា​​​តែ​មួយ​គត់​​​​​​ គឺ​ការ​ចាកចេញ​របស់​​ចក្រភព​អង់គ្លេស។​

 

​ប្រធាន​គណៈកម្មការ​អឺរ៉ុប​​លោក​ Jean-Claude Juncker ​ធ្លាប់​ព្រមាន​ថា​​​​អ្នក​ចាកចេញ​​​​​នឹង​មិន​ស្វាគម​ន៍​តប​វិញ​ដោយ​ភាព​កក់​ក្ដៅ​ឡើយ ហើយ​សមាជិក​ណា​​មួយ​ចាក​ចេញ​ក៏​ដោយ ក៏​សមាជិក ​២៧​​ប្រទេស​ទៀត នៅ​តែ​រួប​រួម​គ្នា​ជាគ្រួសារ​តែ​មួយ​ក្រោម​ដំបូល​សហភាព​អ៊ឺរ៉ុប។

 

នៅ​ថ្ងៃ​ទី​​ ៦កក្កដា​ ​​​រដ្ឋាភិបាល​អង់គ្លេស​​​នឹង​​បង្កើន​​កិច្ចការ​​​​​​​​ចរចា​​លើ​កិច្ច​​ព្រមព្រៀង​​ថ្មី​​ជាមួយ​​​អឺរ៉ុប​ ​និង​​ដំណោះស្រាយ​​កិច្ច​ព្រមព្រៀង​​​ពាណិជ្ជកម្ម​ទ្វេភាគី​​​ជា​មួយ​​​​​​​​​​បណ្ដា​​​​សមាជិក​អឺរ៉ុប​​​នានា​។ ​​​​​​បន្ថែម​លើ​នេះ អង់គ្លេស​​​​នឹង​ត្រូវ​​ដោះ​ស្រាយ​បញ្ហា​ជា​ច្រើន​​បន្តបន្ទាប់​ទៀត​​នៅ​ពេល​ខាង​មុខ៕

 

 

ចុចអាន៖ ទី​ផ្សារ​ពិភព​លោក​​​ច្របូក​ច្របល់​​ ក្រោយ​អង់គ្លេស​​បោះ​ឆ្នោត​​​​ប្រជាមតិ​ផ្ដាច់​ខ្លួន​ពី​ EU

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Dailymail​​​​​​​​​​

​​​​​​​​​​​​​​​​​​

អត្ថបទថ្មី