កាន់​តែ​ច្បាស់​ ​iPhone 7​ ​គ្មាន​រន្ធ​កាស​ តែ​​មាន​កាមេរ៉ា​ភ្លោះ​

  • 2016-06-27 16:08:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បង្ហាញ​ខ្លួន​ ​ជា​ផ្លូវ​ការ​របស់​ ​iPhone 7​ ​ហាក់​ស្ថិត​នៅ​ឆ្ងាយ​ ​ខណៈ​ដែល​រូបរាង​មិន​ផ្លូវ​ការ​ ​របស់​វា​ ​តែង​បង្ហាញ​ខ្លួន​លើ​បណ្ដាញ​អ៊ីនធឺណិត​ ​។​

 

អាចជារូបរាងពិត iPhone 7

 

 

តែ​សម្រាប់​ការ​បង្ហាញ​រូបរាង​ ​iPhone 7​ ​ដោយ​ ​លោក​ ​Steve Hemmerstoffer​ ​ដែល​ជា​អ្នក​ជំនាញ​ ​ខាង​វិភាគ​ទីផ្សារ​បច្ចេកវិទ្យា​នោះ​ ​បាន​ធ្វើ​ឲ្យ​គេ​ជឿ​ថា​ ​នោះ​អាច​ជា​រូបរាង​ពិត​ ​នៃ​ ​iPhone​ ​7​ ​។​

 

ការ​បង្ហាញ​នោះ​ ​iPhone​ ​7​​​ មិន​មាន​រន្ធ​កាស​ ​ទំហំ​ ​3,5mm​ ​នោះ​ទេ​ ​ដែល​នេះ​ ​វា​ស្រដៀង​ជា​មួយ​ ​ព័ត៌មាន​ ​ដែល​លេច​លឺ​ថា​ ​Apple​ ​នឹង​ប្រើប្រាស់​កាស​ឥត​ខ្សែ​សម្រាប់​ផលិតផល​ ​ជំនាន់​ក្រោយ​ ​។​ ​លើស​ពី​នេះ​ ​លោក​ ​Steve Hemmerstoffer​ ​បញ្ជាក់​ផង​ដែរ​ថា​ ​សម្រាប់​ ​iPhone 7​ ​ម៉ូដែល​ ​Pro​ ​ឬ​ Plus​ ​មាន​បំពាក់​នូវ​កាមេរ៉ា​ភ្លោះ​ ​៕

 

iPhone 7​ ​ម៉ូដែល​ ​Pro​ ​ឬ​ Plus​

អាន​បន្ត​ ​៖​ ​ Samsung គិតគូរ​​រើ​ទីស្នាក់ការ​ចេញ​ពី​អង់គ្លេស ​ ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​ ​techinsider