ផឹក​ទឹក​ដោះ​គោ​ច្រើន គ្មាន​ប្រយោជន៍ ហើយ​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត

  • 2014-10-30 16:43:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ការ​ផឹក​ទឹកដោះគោ​ច្រើន​ជាង ៣​កែវ​ក្នុង​មួយ​ថ្ងៃ ប្រហែល​ជា​​គ្មាន​ប្រយោជន៍​ចំពោះ​ឆ្អឹង​ទេ ហើយ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អត្រា​ស្លាប់​កើន​ឡើង​ខ្ពស់​ទៀត​ផង។

 

 

ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ បង្ហាញ​ថា​ប្រភេទ​ស្ករ​ម្យ៉ាង​ដែល​គេ​រក​ឃើញ​នៅ​ក្នុង​ទឹក​ដោះ​គោ អាច​បង្កើន​កម្ដៅ​ធ្វើ​ឲ្យ​រលាក​សរីរាង្គ​ខាង​ក្នុង ដំណើរ​ការ​ផលិត​អុកស៊ីហ្សែន​មិន​ប្រក្រតី ដែល​ធ្វើ​ឲ្យ​ខូច​កោសិកា​នានា​ក្នុង​ខ្លួន។ ទាំង​នេះ​គឺ​ជា​លទ្ធផល​ដែល​បាន​ពី​ការ​ធ្វើ​តេស្តឈាម និង​ទឹក​នោម របស់​អ្នក​ទទួល​ទាន​ទឹក​ដោះ​គោ​ច្រើន។

 

ស្ត្រី​ដែល​ផឹក​ទឹក​ដោះ​គោ លើស​ពី ៣​កែវ (ជាមធ្យម ៦៨០​មីលីលីត្រ) ​ក្នុង​មួយ​ថ្ងៃ មាន​អត្រា​ស្លាប់​ជិត ២​ដង លើស​ស្ត្រី​ដែល​ទទួល​ទាន​តិច​ជាង​មួយ​កែវ (ប្រហែល ៦០​មីលីលីត្រ) ក្នុង​មួយ​ថ្ងៃ។ ចំពោះ​បុរស​ដែល​ផឹក​ទឹក​គោ​ច្រើន​ក៏​មាន​ហានិភ័យ​នៃ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ដែរ គ្រាន់​តែ​តិច​ជាង​ស្ត្រី។ ​​​​

​​

​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​ប្រទេស​ស៊ុយអែត បាន​និយាយ​ថា​ការសិក្សា​នេះ​មិន​ទាន់​បង្ហាញ​ច្បាស់​ពី​ផល​ប៉ះពាល់ និង​គុណសម្បត្តិ​នៃ​ការ​ទទួល​ទាន​ទឹក​គោ​នៅ​ឡើយ​ទេ ហើយ​ពូក​គេ​ត្រូវ​ការ​ពេល​បន្ថែម​ទៀត​ដើម្បី​កំណត់​ឲ្យ​បាន​ជាក់លាក់ ចំពោះ​បរិមាណ​ទឹកដោះ​គោ​ដែល​ត្រូវ​ទទួល​ទាន​ប្រចាំ​ថ្ងៃ​ដើម្បី​ប្រយោជន៍​សុខភាព។

 

​​​​

ទោះ​យ៉ាង​ណា ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ ហាក់​ដូច​ជា​ផ្ទុយ​ទៅ​នឹង​ការ​សិក្សា​នានា ដែល​បង្ហាញ​ពី​គុណ​សម្បត្តិ​នៃ​ទឹក​ដោះ​គោ​ចំពោះ​រាងកាយ ដូចជា​បង្កើន​កាល់ស្យូម​ជំនួយ​ការ​លូតលាស់​ដល់​ឆ្អឹង ជួយ​ឲ្យ​ស្បែក​ស្អាត និង​ការពារ​ជំងឺ​គាំង​បេះ​ដូង​ជាដើម៕

 

ចុចអាន៖ អ្នក​ដាច់​បាយ​ច្រើន​តែ​ញ៉ាំ​ស៊ុត តើ​​ញ៉ាំ​ច្រើន​ប្រឈម​ជំងឺ​អ្វី​ខ្លះ?

 

ចុចអាន៖ ព័ត៌មានជាច្រើនទៀតទាក់ទង សុខភាព និង​សម្រស់

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ dailymail

អត្ថបទថ្មី