P9 Plus ដាក់​ឲ្យ​អ្នកប្រើប្រាស់​កក់​ទុក មុន​ថ្ងៃ​ប្រកាស​ចេញ​លក់

  • 2016-06-29 13:00:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​ចេញ​លក់​ជាក់លាក់​ Huawei បាន​ប្រកាស​នូវ​កម្មវិធី​កក់​ទុក​មុន​ឬ​កុម្ម៉ង់ទុកមុន (Pre-order) សម្រាប់​ទូរសព្ទ​ម៉ូដែល​ថ្មី P9 Plus នៅ​តាម​ហាង​ដៃគូ​របស់​ខ្លួន។

 

 

 

នាយក​គ្រប់គ្រង Huawei Mobile Device Department ប្រចាំប្រទេសកម្ពុជា លោក Jason បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​មួយ​ដែល​ក្រុមហ៊ុន Huawei  ប្រកាស​នូវ​កម្មវិធី​កក់​ទុក​មុន ឬ​កុម្ម៉ង់​ទុក​មុន (Pre-order) សម្រាប់ P9 Plus។

 

ការ​ប្រកាស​រៀបចំ​កម្មវិធី​នេះ​ជា​ការ​ត្រៀម​ខ្លួន សម្រាប់​ P9 Plus ដែល​គ្រោង​ចេញ​លក់​លើ​ទីផ្សារ​កម្ពុជា​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

 

នៅ​លើ​បណ្តាញ​សង្គម Facebook លោក អែម យុទ្ធូ ប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​ក្រុមហ៊ុន Huawei ក៏​បាន​បង្ហោះ​រូប​ជា​ច្រើន​សន្លឹក​ពី P9 Plus ដោយ​បង្ហាញ​ពី​ចំណុច​ពិសេសៗ​រួម​ទាំង​បង្ហាញពី​​​តម្លៃ​​លក់​ប្រហែល ៥៧៩ ដុល្លារ​។

 

 

P9 Plus ជា​ម៉ូដែល​ទូរសព្ទ​ដែល​ក្រុមហ៊ុន Huawei បាន​ប្រសិទ្ធិនាម​ថា​កំពូល​អធិរាជ​ស្មាតហ្វូន​។ វា​ស្ថិត​នៅ​ក្នុង​ខ្សែស្រឡាយ​ត្រកូល​ជាមួយ P9។ មិន​ខុស​ពី​ត្រកូល​បង​ប្អូន​របស់​ខ្លួន P9 Plus បាន​បំពាក់​នៅ​បច្ចេកវិទ្យា​កាមេរ៉ា​របស់​ក្រុមហ៊ុន Leica ដែល​ជា​បដិវត្ត​នៃ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​កាមេរ៉ា​មិន​ធ្លាប់​មាន​លើ​ទូរសព្ទ​​ជំនាន់​ថ្មី។

 

ចុចអាន៖ ខៀវ កាញារីទ្ធ៖ ​បច្ចេកវិទ្យា​ទូរសព្ទ​វិវឌ្ឍ​ន៍​ឥត​ឈប់ឈរ ការ​ប្រជែង​គ្នា​កាន់​តែ​ខ្លាំង

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី