Angelababy និងប្ដីតែងខ្លួនសង្ហាដូចកំលោះក្រមុំ ក្នុងថ្ងៃមើលការបង្ហាញម៉ូដ
- 2016-06-29 17:38:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Angelababy និងប្ដីតែងខ្លួនសង្ហាដូចកំលោះក្រមុំ ក្នុងថ្ងៃមើលការបង្ហាញម៉ូដ
ចន្លោះមិនឃើញ
គូស្នេហ៍ប្ដីប្រពន្ធតារាចិន Angelababy និងHuang Xiaomingបាន បង្ហាញវត្តមានកាលពីពេលថ្មីៗក្នុងកម្មវិធីបង្ហាញម៉ូដ Givenchy Menswear Spring/Summer 2017 ដែលជាផ្នែកមួយនៃកម្មវិធី Paris Fashion Week។
តារាទាំងពីត្រូវគេតាមថតគ្រប់ទីកន្លែងតាំងពីនៅខាងក្រៅរហូតដើរចូលក្នុង។ ការមកទស្សនាកម្មវិធីបង្ហាញម៉ូដនេះ Angelababy និងHuang ស្លៀកពាក់តែងខ្លួនស្រស់សង្ហាដូចគ្នា ហាក់ដូចជាកំលោះក្រមុំអីចឹង។ Angelababy ពាក់អាវសវាលកនិងដៃជាមួយនឹងសំពត់និងស្បែកជើងពណ៌ខ្មៅ អមដោយស្ទីលសក់ មូររួញខាងចុងទម្លាក់ចុះក្រោម ខណៈដែល Huang ពាក់អាវធំពណ៌ខ្មៅមួយឈុតអមដោយវ៉ែនតា៕
ចុចអាន៖Huang Xiaoming និង Angelababy រៀបការ៩ខែ នៅជាមួយគ្នាបានត្រឹម១៥ថ្ងៃ
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ shanghaiist