ឱកាសក្លាយជាអ្នកស្ម័គ្រចិត្តព្រឹត្តិការណ៍ BarCamp អាស៊ាន ២០១៦
- 2016-07-01 18:34:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសក្លាយជាអ្នកស្ម័គ្រចិត្តព្រឹត្តិការណ៍ BarCamp អាស៊ាន ២០១៦
ចន្លោះមិនឃើញ
បារខែមអាស៊ាន ២០១៦ កំពុងស្វែងរកអ្នកស្ម័គ្រចិត្តចំនួន ២០ នាក់ដែលមកពីសាកលវិទ្យាល័យ ឬ វិទ្យាល័យនៅក្នុងរាជធានីភ្នំពេញដើម្បីជួយរៀបចំព្រឹត្តិការណ៍ បារខែមអាស៊ាន ២០១៦ដែលនឹងអាចប្រព្រឹត្តទៅនៅចន្លោះចុងខែតុលា ឬ ដើមខែវិច្ឆិកា ២០១៦។
@លក្ខខណ្ឌដើម្បីក្លាយជាអ្នកស្ម័គ្រចិត្ត
-ស្នាក់នៅអចិន្ត្រៃយ៍ក្នុងរាជធានីភ្នំពេញ
-មានភាពអត់ធ្មត់ក្នុងការងារចេះជួយគ្នាចេះធ្វើការងារជាក្រុម
-ជាសិស្សឬនិសិ្សតកំពុងសិក្សានៅវិទ្យាល័យ ឬមហាវិទ្យាល័យដែលមានអាយុត្រឹម ១៥-២៦ ឆ្នាំ
-មានពេលវេលាគ្រប់គ្រាន់សម្រាប់ត្រៀម និងផ្សព្វផ្សាយមុនពេលព្រឹត្តិការណ៍
-ដាច់ខាតត្រូវមានពេលគ្រប់គ្រាន់កំឡុងព្រឹត្តិការណ៍ (នឹងបញ្ជាក់ពីកាលបរិច្ឆេទតាមក្រោយ)។
@ការដាក់ពាក្យ និង កាលបរិច្ឆេទឈប់ទទួលពាក្យ៖
ទទួលពាក្យចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៦ តាមរយៈទម្រង់បែបបទ នៅទីនេះ
@អត្ថប្រយោជន៍ដែលទទួលបាន៖
-ទទួលបានបទពិសោធន៍ថ្មីៗក្នុងការអភិវឌ្ឍន៍បំណិនផ្ទាល់ខ្លួន
-បង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកស្មគ្រ័ចិត្តជាដៃគូក្នុងសហគមន៍អាស៊ាន
-ទទួលបានឱកាសក្លាយជាសមាជិកអ្នកស្មគ្រ័ចិត្តក្នុងព្រិត្តិការណ៍នៃឆ្នាំបន្ទាប់ៗទៀត។
អ្នកស្ម័គ្រចិត្តដែលត្រូវបានជ្រើសរើសក្នុងព្រឹត្តិការណ៍នេះនឹងត្រូវធ្វើការជាមួយក្រុមការងាររៀបចំព្រឹត្តិការណ៍ ក្នុងរយៈពេល ៣ ខែចាប់ពី ខែសីហា រហូត ដល់ ខែតុលា ដែលក្រុមការងារមានរៀបចំការបណ្តុះបណ្តាលបន្ថែមនិងប្រជុំក្រុមជាប្រចាំ (ធ្វើឡើងនាពេលចុងសប្តាហ៍រយៈពេលពី ២ ទៅ៣ ម៉ោង)៕
ព៏ត៌មានបន្ថែម ទំនាក់ទំនងអ្នករៀបចំកម្មវិធីលោក ឆាលី សំសុក្រឹត្យ តាមរយៈលេខ៖ ០១៧ ៩៩១ ៩៩៤ ឬ អ៊ីម៉ែល៖ samsokrith@gmail.com
អត្ថបទ៖ រក្សា