អ្នក​ធ្វើការ​ម៉ាស៊ីន​ត្រជាក់​ល្មមៗ ចំណូល​​ចង់​ចាញ់​ជាង​ជួសជុល​ទូរសព្ទ ​មួយ​ខែៗ​រក​បាន​រាប់​រយ​ដុល្លារ

  • 2016-06-29 21:58:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រាជធានី​ភ្នំពេញ​បើ​និយាយ​ពី​រឿង​ទូរសព្ទ​ទំនើប​ជាពិសេស​ស្មាតហ្វូន (SmartPhone) មាន​មនុស្ស ៨ នាក់​ទៅ​ហើយ​ក្នុង​ចំណោម​មនុស្ស ១០ នាក់​ដែល​មាន​ទូរសព្ទ​ទាំងអស់​នោះ​ប្រើ។ នេះ​បើ​តាម​ការ​សង្កេត​ជាក់ស្ដែង។

 

 

 

មនុស្ស​ប្រើ​ច្រើន អាច​ជា​ហេតុផល​សំខាន់​សម្រាប់​ជាង​ជួសជុល​ទូរសព្ទ​មាន​ទឹកមាត់​លេប​ក្អឹកៗ​តែ​ម្តង​ក្នុង​ការ​ចំណេញ​ប្រាក់​ពី​របរ​មួយ​នេះ។ ក្រឡេក​មើល​ក្នុង​រាជធានី​ភ្នំពេញ​វិញ​គេ​ដូចជា​មិន​សូវ​ពិបាក​រក​ជាង​ទូរសព្ទ​ពេក​នោះ​ទេ ត្បិត​នៅ​ម្តុំ​ផ្សារ​ឃ្លាំង​រំសេវ​មាន​ច្រើន​ជាង​គេ។

 

ជាង​ក្នុង​ផ្សារ​ឃ្លាំង​រំសេវ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ពួកគេ​អាច​រក​ប្រាក់​ចន្លោះ​ពី៣០០ ទៅ ៥០០ ដុល្លារ​ក្នុង​មួយ​ខែ ហើយ​ខែ​ខ្លះ​ទៀត​អាច​ច្រើន​ជាង​នេះ​ទៀត​ក៏​មាន ទៅ​តាមហ៊ុង​ស៊ុយ​។ នេះ​ជា​ការ​លើក​ឡើង​បែប​កំប្លែង​របស់​ពួកគេ។

 

ក្នុង​សង្គម​ខ្មែរ​បើ​ឮ​ពាក្យ​ថា​ជាង ឬ​របរ​ណា​ដែល​មិន​សូវ​មាន​មុខ​មាន​មាត់ មនុស្ស​ម្នា​តែង​មិនសូវ​ឲ្យ​តម្លៃ​ពួកគេ​ឡើយ ត្បិត​ប្រាក់​កម្រៃ​ដែល​ទទួល​បាន​ពី​របរ​នេះ​អាច​ច្រើន​ជាង​បុគ្គលិក​ក្រុមហ៊ុន ធ្វើការ​ក្នុង​ម៉ាស៊ីន​ត្រជាក់ ពាក់​ក្រវាត់​ក​ថែម​ទៀត​ផង៕

 

អត្ថបទ៖ ជីនិត

អត្ថបទពេញនិយម