សៀក សក្ដិរុណា ល្បីមានស្នេហាជាមួយមន្ត្រីគយ
- 2014-10-30 17:47:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៀក សក្ដិរុណា ល្បីមានស្នេហាជាមួយមន្ត្រីគយ
ចន្លោះមិនឃើញ
ប្រភពពីអ្នកសិល្បៈម្នាក់ដែលជិតដិតនឹងកញ្ញា សៀក សក្ដិរុណា តារាសម្ដែងកំពុងឡើងកូដ បានបង្ហើបឲ្យដឹងថា តារាសម្ដែងវ័យ ១៨ឆ្នាំរូបនេះ កំពុងសាងស្នេហ៍ជាមួយបុរសវ័យក្មេងមួយរូប ដែលមានមុខងារជាមន្ត្រីគយ។
ប្រភពមិនបានបង្ហើបពីឈ្មោះទេ ប៉ុន្តែបានប្រាប់ថា បុរសម្នាក់នោះ មានវ័យប្រមាណជា ៣០ប៉ុណ្ណោះយ៉ាងច្រើន ហើយថា ទំនាក់ទំនងមួយនេះ ពួកគេបានបង្កើតឡើងអស់ពេលប្រមាណជាកន្លះឆ្នាំមកហើយ។ ក្នុងរយៈពេលនេះគេតែងឃើញមន្ត្រីគយវ័យក្មេង តាមហែហមស្រីស្អាតសម្បុរស្រអែម រូបនេះស្ទើរគ្រប់ទីកន្លែង មិនថាដំណើរក្នុងរាជធានី ឬទៅតាមខេត្តនានាឡើយ។
កញ្ញា សៀក សក្ដិរុណា
"តាមដឹង គាត់ហ្នឹង...ប្រចណ្ឌណាស់បងអើយ តាមជាប់តែម្ដង...តែនិយាយទៅ បើមិនតាមយ៉ាងម៉េច បើគូស្នេហ៍ស្អាតម្ល៉ឹងៗ"។ ប្រភពនៅបានបង្ហើបទៀតថា មូលហេតុដែលបុរសជាគូស្នេហ៍ត្រូវតាមស្អិតដូច្នេះ ព្រោះកញ្ញា សៀក សក្ដិរុណា មានអ្នកតាមស្រឡាញ់ច្រើនណាស់ សុទ្ធតែជាថៅកែៗលុយក្រាស់ទៀតផង ប៉ុន្តែមានតែមន្ត្រីគយរូបនេះប៉ុណ្ណោះដែលមានសំណាង។
"មើលទៅពួកគេសមគ្នាទាំងវ័យ ទាំងរូបរាងអីហ្នឹង មិនដូចគូខ្លះដូចឪពុកនឹងកូននោះទេ ហើយតាមខ្ញុំដឹង គឺពួកគេត្រូវរ៉ូវគ្នាអស់ហើយ ទាំងក្មេងៗ ទាំងចាស់ទុំសង្ខាង អីចឹងចាំតែវេលាល្អប៉ុណ្ណោះ តាមខ្ញុំស្មានមិនយូរទេ ពួកគេនឹងមានពិធីធំហើយ!"។ ប្រភពបន្ថែម។
ទន្ទឹមនឹង ធ្លាយព័ត៌មានពីចំណងស្នេហ៍ជាមួយមន្ត្រីគយនេះ កាលពីថ្ងៃទី២៧ តុលានេះ គេឃើញកញ្ញា សៀក សក្ដិរុណា បានបណ្ដើរបុរសម្នាក់ទៅចូលរួមពិធីបើកសម្ពោធរឿង "កំណប់បះសក់" ដែលនាងដើរជាតួឯក។ រួមដំណើរជាមួយគ្នាមែន ប៉ុន្តែពេលទៅដល់កន្លែងពិធី បុរសស្លៀកខោខ្មៅ អាវសរូបនោះ ព្យាយាមអង្គុយឆ្ងាយពីតារាស្រីរូបនេះ។
ពាក់ព័ន្ធនឹងការធ្លាយព័ត៌មានស្ដីពីចំណងស្នេហ៍ រួមជាមួយនឹងការបណ្ដើរបុរសប្លែកមុខកាលពីព្រលប់ថ្ងៃទី ២៧ នេះ កញ្ញា សក្ដិរុណា បានបដិសេធថា មិនមែនជាការពិតទេ ឯបុរសប្លែកមុខដែលនាងបណ្ដើរទៅសម្ពោធរឿង "កំណប់បះសក់នោះ" ក៏មិនមែនជាសង្សារនាងដែរ តែជាបងប្អូនជីដូនប៉ុណ្ណោះ។ "បងប្អូនជីដូនមួយតើបង...ខ្ញុំពឹងគាត់ឲ្យជូនមក គ្រាន់បានគ្នាហ្នឹង ព្រោះផ្ទះនៅឆ្ងាយ...”។
តារាស្រីរូបនេះ ប្រាប់បន្ថែមថា រឿងស្នេហាអី នាងមិនទាន់គិតទេ ព្រោះម្យ៉ាងនៅក្មេង ម្យ៉ាងទើបតែមានកេរ្តិ៍ឈ្មោះក្នុងសិល្បៈ។ ដូច្នេះអ្វីដែលត្រូវធ្វើ គឺប្រឹងប្រែងសាងកេរ្តិ៍ក្នុងអាជីពនេះជាមុនសិន។
កញ្ញា សៀក សក្ដិរុណា និងគ្រួសារ(បុរសអាវសដែលត្រូវសង្ស័យជាគូស្នេហ៍របស់ សក្ដិរុណា)
សៀក សក្ដិរុណា ចូលសិល្បៈនាដើមឆ្នាំ ២០១៤នេះ ក្រោយបានចូលរួមក្នុងកម្មវិធីប្រឡងប្រជែងមួយ។ បើទោះមិនជាប់ជយលាភីល្អ ប៉ុន្តែយោងលើសម្រស់ស្រស់ស្អាតពីធម្មជាតិ នាងទទួលបានការចាប់អារម្មណ៍ពីផលិតកម្មជាច្រើន ក្នុងនោះនាងបានសម្ដែងជាតួឯកស្រីក្នុងខ្សែភាពយន្តប្រមាណជា ៤-៥រឿងរួចមកហើយ ដែលមានដូចជា "មាសសុទ្ធ" និង“កំណប់បះសក់" ជាដើម។ ក្រៅពីនេះ នាងក៏បានចូលរួមថតស្ប៉តពាណិជ្ជកម្ម និងខារ៉ាអូខេជាច្រើនទៀត៕
អត្ថបទផ្សេងៗស្ដីពីសកម្មភាពតារាជាតិ សូមចុចទីនេះ…!!!
អត្ថបទផ្សេងៗជុំវិញតារាជាតិ មាននៅទីនេះ…!!!
អត្ថបទ៖ ទារិកា