Xperia X មក​ដល់​ថ្មីល្បី​ខាង​កាមេរ៉ា​ខ្លាំង តម្លៃ​ប្រជែង iPhone 6s

  • 2016-07-01 13:30:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony ជា​ទូរសព្ទ​ដែលប្រិយមិត្តតែងស្គាល់ថាជាទូរសព្ទខ្លាំងខាងកាមេរ៉ាដែលអាចថតរូបបានយ៉ាងច្បាស់ល្អពេលនេះបានបញ្ចេញម៉ូឌែល Xperia X ទើបមក ដល់​​ទីផ្សារក្នុងស្រុក កាលពីពេលថ្មីៗ ដាក់លក់ក្នុងតម្លៃ ៥៩៩ ដុល្លារ។

 

 

ភ្នាក់​ងារ​លក់​ប្រចាំហាង​សុខលី បាន​ប្រាប់​ឱ្យ​ដឹង​ថា Xperia X បានបំពាក់មកជាមួយអេក្រង់ទំហំ 5.0 អ៊ីញ ប្រភេទ IPS LCD RAM ទំហំ 3GB ភ្ជាប់​មក​ជាមួយ​បន្ទះ​ឈីប Snapdragon 650,ដំណើរការ​ដោយ​ប្រព័ន្ធ​​​​ប្រតិបត្តិការ Marshmallow 6.0.1​ បន្ថែម Memory បាន 200GB អង្គផ្ទុកទិន្នន័យ 32GB និង64GB និង មានGPU ប្រភេទ Adreno 510 មានបីពណ៍ គឺពណ៍ស ខ្មៅ និងពណ៍មាស។

 

 

 

លក្ខណះពិសេសរបស់ Xperia X ៖

-កាមេរ៉ាក្រោយ៖ ទំហំដល់ទៅ ២៣ មេហ្កាភិចសែល កម្រិត Aperture 2.0 កម្រិត ISO 12800 មាន មុខងារ Hybrid Auto Focus អាចចាប់យករូបភាព ច្បាស់ ត្រូវនឹងអ្វីដែលយើងចង់ ចាប់ យក អាចថតវីដេអូបានកម្រិតត្រឹម 1080 Pixels មិនដល់ 4K ទេ តែ មានមុខងារ OIS ជួយទប់លំនឹងរូបភាពមិនឱ្យ មាន លំញ័រខ្លាំង។

-កាមេរ៉ាមុខ៖ ទំហំ ១៣ មេហ្កាភិចសែល ងាយស្រួលថតរូប Selfie បានច្បាស់ បង្ហាញពណ៍បានដិតច្បាស់ និងមានសភាពម៉ត់ល្អ។

-ថាមពលថ្ម៖ មានទំហំ 2620 mAh អាចប្រើបានរយៈពេលប្រហែលជា ពីរថ្ងៃ

-មានបំពាក់មុខងារស្គេនម្រាមដៃឆាប់រហ័ស នៅជាមួយប៊ូតុងចាក់សោរផ្ទាល់តែម្ដង

-មានបច្ចេកវិទ្យាសាកថ្មលឿន ដោយក្នុងរយៈពេល 30 នាទី អាចសាកបានដល់ 60 ភាគរយ

-ប្រើប្រាស់ SIM បានពីរ ដើរដោយប្រព័ន្ធ 4G៕

 

 

ចុច អាន៖  P9 Plus ដាក់ ឲ្យ អ្នកប្រើប្រាស់ កក់ ទុក មុន ថ្ងៃ ប្រកាស ចេញ លក់

អត្ថបទ៖ រក្សា

អត្ថបទថ្មី