តារា​ថៃ​ក្នុង​រឿង "វិស្សមកាល​ព្រឺព្រួច" ត្រៀម​មក​កម្ពុជា

  • 2016-07-01 00:24:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​ឯក​ក្នុង​រឿង "វិស្សមកាល​ព្រឺព្រួច" លោក Weir Sukollawat Kanaros និង​កញ្ញា Data Darancharas Sukheviriya នឹង​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ណាត់ថៈវុឌ្ឍ ពោធិសារ៉ូ ឯកអគ្គរាជទូត​ថៃ​ប្រចាំ​រាជ​ធានី​ភ្នំពេញ។

 

ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ស្ថានទូត​ថៃ​កាល​ពី​រសៀល​នេះ​លោក​បន្ត​ថា វត្តមាន​របស់​តារា​ថៃ​ខាង​លើ​មាន​គោលបំណង​ផ្សព្វផ្សាយ​ចូលរួម​កម្មវិធី​ផ្សព្វផ្សាយ​ភាពយន្ត​របស់​ពួក​គេ​នៅ​កម្ពុជា។ ហើយ​ពួក​គេ​ក៏​នឹង​ជួប​អ្នក​គាំទ្រ​នៅ​រាង​ភាពយន្ត Major Cineplex by Cellcard, Platinum Cineplex និង​រោងភាពយន្ត​Legend Cinema ផង​ដែរ។

 

លោក​ឯកអគ្គរាជទូត​បន្ត​ថា ប្រទេស​ទាំង​ពីរ​មាន​ភាព​ស្រដៀង​គ្នា​លើ​វិស័យ​វប្បធម៌ សង្គម និង​សាសនា។ ចំណែក​ការ​និយម​ទស្សនា​ភាពយន្ត​ក៏​មាន​ភាព​ស្រដៀង​គ្នា​ដែរ ជា​ហេតុ​ធ្វើ​ឱ្យ​ភាពយន្ត​មក​ពី​ប្រទេស​របស់​លោក​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​កម្ពុជា ដោយ​មាន​ការ​កើន​ឡើង​ជា​លំដាប់។

 

 

លោក ណាត់ថៈវុឌ្ឍ ពោធិសារ៉ូ បាន​ចាត់​ទុក​ថា នេះ​ជា​ការ​អរគុណ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ទើប​ស្ថាន​ទូត​ថៃ​សហការ​ជាមួយ​អាជ្ញាធរ និង​វិស័យ​ឯកជន​ពាក់ព័ន្ធ នាំ​តួ​ឯក​ក្នុង​ខ្សែ​ភាពយន្ត​ខាង​លើ លោក Weir Sukollawat Kanaros និង​កញ្ញា Data Darancharas Sukheviriya មក​កាន់​ប្រទេស​កម្ពុជា​លើក​នេះ៕

 

 

អត្ថបទ៖ សំ ជំនាញ
អត្ថបទពេញនិយម