Selena Gomez តែងខ្លួនរមទមតែស្អាត ក្នុងថ្ងៃថតឲ្យផលិតផលថែរក្សាសក់
- 2016-07-01 16:40:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Selena Gomez តែងខ្លួនរមទមតែស្អាត ក្នុងថ្ងៃថតឲ្យផលិតផលថែរក្សាសក់
ចន្លោះមិនឃើញ
តារាចម្រៀង Selena Gomezបានចូលរួមថតផ្សព្វផ្សាយឲ្យផលិតកម្មថែរក្សាសក់ Pantene កាលពីពេលថ្មីៗ និងបានក្លាយជាទូតសុឆន្ទៈថ្មីរបស់ផលិតផលមួយនេះផងដែរ។
ក្នុងស្ទូឌីយោថ្ងៃថត តារាចម្រៀងវ័យ២៣ឆ្នាំ បានបង្ហាញសម្រស់បែបសុភាពរាបសារផ្ដល់ស្នាមញញឹមមកកាមេរ៉ា ក្នុងឈុតរ៉ូបពណ៌សវាលដៃ អមដោយម៉ូដសក់វែកចំហៀងទម្លាក់មកមុខនិងមានគ្រឿងអលង្ការពណ៌មាសពាក់ពេញដៃ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀត រ៉ូបពណ៌សដែលម្ចាស់បទ "Kill Em with Kindness” ស្លៀកមានតម្លៃជាង២០០០ដុល្លារ។ នេះតាមការឲ្យដឹងពី dailymail៕
ចុចអាន៖ថ្ងៃមុន Justin ធ្លាក់ឆាក ឥលូវនេះ Selena ដួលលុតជង្គង់លើឆាកម្ដង
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ .dailymail