វិធី​ងាយ​ៗ​សម្អាត​ស្បែកជើង​ពណ៌​ស​ប្រឡាក់​ភក់ ឲ្យ​ស​ស្អាត​ដូច​ថ្មី

  • 2016-07-01 22:09:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវ​ភ្លៀង​ឈាន​ចូល​មក​ដល់ គ្រប់​គ្នា​ប្រាកដ​ជា​មាន​កង្វល់​​ចំពោះ​ភក់​​ឬ​ដី​ដែល​ប្រឡាក់​ជាក់​ស្បែកជើង ដែល​មើល​ទៅ​គគ្រិច​​មិន​ស្អាត។ វិធី​​សម្រាប់​សម្អាត​ស្បែកជើង​ឲ្យ​មាន​ច្រើន​បែប ប៉ុន្តែ​ថ្ងៃ​នេះ Sabay នឹង​បង្ហាញ​ពី​ការ​ដុស​ស្បែកជើង​ពណ៌​ស​ឲ្យ​​ភ្លឺ​ស​រលោង៖

 

 

ឧបករណ៍​ដែល​ត្រូវ​មាន​

 

  • ក្រណាត់ ​- ទឹក​ក្ដៅ​អ៊ុនៗ
  • សាប៊ូ​រាវ ​- Bleach liquid (​ប្រភេទ​សាប៊ូ​ដូច​អូសាវែល)

 

វិធី​សម្អាត

 

ចាក់​សាប៊ូ​រាវ​និង ​Bleach liquid បញ្ចូល​គ្នា​ក្នុង​ទឹក​ក្ដៅ​អ៊ុនៗ រួច​កូរ​ឲ្យ​សព្វ​ បន្ទាប់​មក​យក​ច្រាស​ដុះ​ធ្មេញ​ជ្រលក់​ក្នុង​ទឹក​ក្ដៅ​ដែល​បាន​លាយ​សាប៊ូ​ទាំង​២​មុខ យក​មក​ដុះ​ឲ្យ​សព្វកន្លែង​នៃ​ស្បែកជើង។ ជំហាន​បន្ទាប់ យក​ស្បែកជើង​ទៅ​លាង​ទឹក​ឲ្យ​ស្អាត​និង​ជូត​ជា​ការស្រេច។ ក្រោយ​ដុះ​រួច​ លទ្ធផល​នឹង​ចេញ​មក ស្បែកជើង​របស់​ស​ស្អាត​ដូច​ថ្មី​អីចឹង។ តោះ ពេល​នេះ​ប្រសិន​បើ​មាន​ស្បែកជើង​ប្រឡាក់ សូម​សាក​ទាំង​អស់​គ្នា​កុំ​ចាំ​យូរ៖

 

 

ចុចអាន៖​វិធី​ខាត់​ស្បែកជើងប៊ូឲ្យ​ភ្លឺ​រលោង ងាយ​ៗ​ដោយ​ខ្លួន​ឯង

ដោយ៖ ហេង សុធារិទ្ធិ ប្រភព៖ Youtube​​​

អត្ថបទថ្មី