Mariah Carey ស្លៀក​​ឆែក​ខ្លាំង​ស្ទើរ​តែ​លេច​គ្រឿង​ក្នុង​ ពេល​​ប្រគំតន្ត្រី​​

  • 2016-07-04 16:50:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ជើង​ចាស់​អាមេរិក Mariah Carey បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​រ៉ូប​ដ៏​សិចស៊ី​របស់​ខ្លួន​ អំឡុង​ពេល​ធ្វើ​ការ​​ប្រគំតន្ត្រី​កម្មវិធី Essence Festival ​ដែល​រៀបចំ​នៅ​កន្លែង​តាំង​ពិព័រណ៍ Louisiana Superdome ក្នុង​ទីក្រុង New Orleans សហរដ្ឋអាមេរិក​ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍។

 

តារា​ចម្រៀង​វ័យ​៤៦​ឆ្នាំ បាន​ជ្រើសរើស​រ៉ូប​ពណ៌​ទឹក​ប្រាក់​មាន​ដាំ​អង្កាំ​​ភ្លឺ​ចែងចាំង​ដែល​មាន​ម៉ូដ​​វាល​ដើមទ្រូង​​ជ្រៅ​និង​ឆែក​ភ្លៅ​សងខាង​ស្ទើរ​តែ​​លេច​កន្លែង​សំខាន់ៗ​ទៅ​ហើយ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នៅ​ទៅ​នោះ​បើក​ភ្នែក​ធំ​ៗ​គ្រប់​គ្នា។ ដើម្បី​ឲ្យ​ស៊ី​ជាមួយ​រ៉ូប​ តារា​ចម្រៀង​ដែល​មាន​គូ​ដណ្ដឹង​ជា​មហាសេដ្ឋី​ខាង​ពាណិជ្ជកម្ម ក៏​បាន​ពាក់​គ្រឿង​អលង្ការ​និង​ស្បែកជើង​ពណ៌​ទឹក​ប្រាក់​ដូច​គ្នា៕

 

 

 

 

 

ចុចអាន៖Mariah Carey ត្រូវ​ទៅ​សង្គ្រោះ​បន្ទាន់​​ព្រោះ​ឈឺ​ធ្ងន់

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ mirror

អត្ថបទថ្មី