​Sharp​ ​ចេញ​ស្មាតហ្វូន​ ​RAM​ ​3GB​ ​កាមេរ៉ា​ ​១៣​ មេហ្គាភិចសែល​

  • 2016-07-04 21:30:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sharp​ ​ទើប​បញ្ចេញ​ ​ស្មាតហ្វូន​ម៉ូដែល​ថ្មី​ ​Aquos mini SH-M03​ ​ដែល​មាន​រូបរាង​ ​ទាក់ទាញ​ ​និង​មាន​សមត្ថភាព​ខ្ពស់​ ​។

 

 

Aquos mini​ ​មាន​បំពាក់​អេក្រង់​ប្រភេទ​ ​IGZO​ ​ទំហំ​ ​៤,៧អិញ​ ​អាច​បញ្ចេញ​រូបភាព​កម្រិត​ ​1080p​ ​ហើយ​អេក្រង់​នេះ​ជា​ផលិត​ផល​ផ្ទាល់​របស់​ ​Sharp​ ​ដែល​គេ​អះអាង​ថា​មាន​គុណភាព​លើស​ ​LCDs​ ​។​

 

ស្មាតហ្វូន​ម៉ូដែល​នេះ​ ​ប្រើប្រព័ន្ធប្រតិបត្តិការ Android Marshmallow ហើយដំណើរ​ការ​ដោយ​បន្ទះ​ ​Chip​ ​ប្រភេទ​ ​Snapdragon 808​ ​មាន​ ​RAM​ ​ទំហំ​ ​3GB​ ​នឹង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ ​16GB​ ​។​ ​លើស​ពី​នេះ​ ​SH-M03​ ​គឺ​មាន​កាមេរ៉ា​ ​​ ​១៣​ មេហ្គាភិចសែល​ ​ជា​មួយ​ ​Aperture​ ​f/1.9​ ​ដែល​អាច​ថត​រូប​បាន​ច្បាស់​ទោះ​ស្ថិត​ក្នុង​កន្លែង​ងងឹត​។​

 

ចំណុច​ពិសេស​សម្រាប់​ស្មាតហ្វូន​ ​នេះ​គឺ​ធន់​ជា​មួយ​ទឹក​ ​ហើយ​មាន​ថាមពល​ថ្ម​ ​រហូត​ដល់​ ២ ៨១០ ​mAh​ ​។​ ​ដោយ​ឡែក​ ​Aquos mini​​​ ​នឹង​ត្រូវ​ដាក់​លក់​លើ​ទីផ្សារ​ ​ជា​មួយ​តម្លៃ​ ​៤៣៦​ ​ដុល្លារ​ ​(ទីផ្សារ​បរទេស​)​ ​៕

 

 

 

អាន​បន្ត​ ​៖​ ការ​ពិត​គួរ​ចាប់​អារម្មណ៍​​ពី​កំពូល​ឡាន​​​អារ៉ាប់​ បង្ហាញ​ខ្លួន​ក្នុង​រឿង​ Furious 7

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​ ​theverge​

អត្ថបទថ្មី