Se7en ត្រលប់​​មក​វិញ​ជាមួយ​បទ​ថ្មី ក្រោយ​បាត់​មុខ​៣​ឆ្នាំ

  • 2016-07-04 21:35:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​​ចម្រៀង​ទោល​កូរ៉េ​ខាង​ត្បូង Se7en នឹង​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ដែល​មាន​ចំណងជើង​ថា "It's Okay" នៅ​យប់​ថ្ងៃ​ទី​៧ ខែ កក្កដា​នេះ។ វា​ជា​បទ​ដំបូង​របស់​តារា​វ័យ​៣១​ឆ្នាំ បន្ទាប់​គេ​បាន​ចេញ​បទ​ចុងក្រោយ "Thank You" កាល​ពី​៣​ឆ្នាំ​មុន។

 

 

"It's Okay" គឺ​ជា​ការ​និពន្ធ​​​ដោយ​ខ្លួន​​ឯង​ផ្ទាល់​របស់ Se7en ។ ​នៅ​ថ្ងៃ​ទី​ ៧ ដដែល Se7en​ក៏​​នឹង​ចេញ​ចម្រៀង​មួយ​បទ​ទៀត​ចំណងជើង​ថា "Rainbow" នៅ​ក្នុង​ប្រទេស​ជប៉ុន ហើយ​វា​ក៏​ជា​ចម្រៀង​ទី​១​សម្រាប់​គេ​ក្នុង​ផលិតកម្ម Victor របស់​ជប៉ុន​ផង​ដែរ។

 

ម្ចាស់​បទ "I'm Going Crazy” បាន​និយាយ​ថា​៖"ខ្ញុំ​ចង់​ផ្ដល់​ការ​ស្រឡាញ់​ត្រឡប់​ទៅ​វិញ​សម្រាប់​​អ្នក​គាំទ្រ​​កូរ៉េ​ដែល​បាន​ជំរុញ​ខ្ញុំ​បន្ត​​ ការ​និពន្ធ​ចម្រៀង​ដោយ​ខ្លួន​ឯង។ ចាប់​ផ្ដើម​ពី​ខែ​ កក្កដា​នេះ​ទៅ ខ្ញុំ​នឹង​​ចេញ​ផ្សព្វផ្សាយ​​ចម្រៀង​របស់​ខ្ញុំ​ទៅ​ក្រៅ​ប្រទេស​ដូច​ជា ចិន​និង​ជប៉ុន"៕

 

 

ចុចអាន HyunA ត្រៀម​ Comeback ម្នាក់​ឯង​ ក្រោយ​ 4Minute បែក​បាក់

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ .allkpop

អត្ថបទថ្មី