វិធីសាមញ្ញៗ ៤ ជួយឲ្យ iPhone ដើរលឿនដូចថ្មី
- 2016-07-07 13:30:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាមញ្ញៗ ៤ ជួយឲ្យ iPhone ដើរលឿនដូចថ្មី
ចន្លោះមិនឃើញ
iPhone ម៉ូដែលណាក៏ដូចជាម៉ូដែលណាដែរ ដោយការប្រើប្រាស់រយៈពេលយូរៗទៅធ្វើឲ្យទូរសព្ទហាក់មានសភាពយឺត ស្ទក់ ជាងពេលទើបប្រើដំបូង។ ប៉ុន្តែវិធីសាមញ្ញៗ ៥ ខាងក្រោមជួយឲ្យiPhone នៅតែដើរលឿនដូចថ្មី៖
១. រក្សាថាមពលថ្មឲ្យនៅភាគរយខ្ពស់
យោងតាមការសិក្សា iPhone របស់អ្នកដំណើរការបានល្អបំផុតនៅពេលថាមពលថ្មស្ថិតនៅកម្រិត ៤០%-៨០%។ ជៀសវាប្រើ iPhone ពេលដែលថ្មអស់រលីងព្រោះអាចធ្វើឲ្យទូរសព្ទរលត់ដោយខ្លួនឯង និង ប៉ះពាល់ដល់ដំណើរការរបស់ទូរសព្ទនៅថ្ងៃមុខ។
២. ប្រើកម្មវិធី Battery Doctor
កម្មវិធីនេះនឹងជួយបិទចោលនូវកម្មវិធីទាំងឡាយណាដែលរត់លើ Background, ជួយឲ្យ RAM ទំនេរច្រើន ដោយចំណុចទាំងពីរនេះជាចំណែកដ៏ធំ ធ្វើឲ្យ iPhone ដើរលឿន។
៣. បិទ Transparency
Transparency ជាមុខងារមួយធ្វើឲ្យផ្ទៃ Background នៃ Notifications Bars និង Background នៃកម្មវិធីលើ Homescreenមានភាពព្រិលស្អាត ប៉ុន្តែការព្រិលស្អាតនេះក៏បានប្រើប្រាស់ RAM និង CPU ផងដែរ។ ដូចនេះដើម្បីជាចំណែកមួយឲ្យ iPhone ដើរលឿនគួរចូលបិទមុខងារ Transparency ដោយចូលទៅ Settings → General → Accessibility → Increase Contrast → Reduce Transparency។
៤. បិទ Effect
Effect នៃ Animation ជាហេតុធ្វើឲ្យការបិទ/បើកកម្មវិធីមានសភាពស្ទក់ ដោយអ្នកអាចកំណត់កុំឲ្យកើតមានតាមរយៈ Setting → General → Accessibility → Reduce Motion → រួចដំណើរការមុខងារ Reduce Motion នោះជាការស្រេច៕ ចុចអាន៖ ទម្លាប់អាក្រក់ ៨ ធ្វើឲ្យ iPhone មានបញ្ហា អ្នកគួរបោះបង់ចោលឥឡូវ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ thegioididong