iOS 10 Beta ដាក់ឲ្យប្រើជាសាធារណៈហើយ នេះវិធីដំឡើង
- 2016-07-08 15:53:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iOS 10 Beta ដាក់ឲ្យប្រើជាសាធារណៈហើយ នេះវិធីដំឡើង
ចន្លោះមិនឃើញ
នៅទីបំផុត Apple បានបញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS 10 ប្រភេទ Beta (សាកល្បង) ឲ្យប្រើប្រាស់ជាផ្លូវការ ដោយអ្នកប្រើប្រាស់គ្រប់រូបអាចទាញយកមកដំឡើងបាន។
អនុវត្តន៍តាមវិធីខាងក្រោមដើម្បីដំឡើង៖
បញ្ជាក់៖ ប្រព័ន្ធប្រតិប្តិការ iOS 10 អាចដំឡើងបានតែនៅលើ iPhone 5, 5s, 5c, 6, 6s, 6 Plus, 6s Plus, SE, iPod touch ជំនាន់ទី ៦, iPad Pro, iPad Air, iPad Air 2, iPad ជំនាន់ទី ៤, iPad Mini 4, iPad Mini 3 និង iPad Mini 2
១. ត្រូវប្រាកដថាឧបករណ៍អ្នកប្រើប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយបង្អស់ iOS 9.3.2
២. ត្រូវចុះឈ្មោះដើម្បីចូលរួមក្នុងកម្មវិធី Beta របស់ Apple ដោយចូលទៅកាន់ beta.apple.com/sp/betaprogram ដើម្បីធ្វើការចុះឈ្មោះ
៣. ក្រោយចុះឈ្មោះរួចចូលទៅកាន់ beta.apple.com រួចបញ្ចូលលេខសម្ងាត់ និង ឈ្មោះ Apple ID របស់អ្នក
៤. បន្ទាប់មកទៀតចុចលើពាក្យថា "Accept” ដើម្បីយល់ព្រម
៥. ជាបន្តចូលទៅកាន់វិបសាយ beta.apple.com/profile , បន្ទាប់មកធ្វើការ Sign In ម្ដងទៀតដោយប្រើ Apple ID
៦. បន្ទាប់មកចុចលើអក្សរ “Download profile”
៧. នៅពេលនោះនឹងមានផ្ទាំងមួយលោតចេញមកដោយអ្នកត្រូវចុចលើពាក្យថា "Install”, ហើយលើផ្ទាំងបន្ទាប់ចុចលើពាក្យ "Install” ម្ដងទៀតដែលនៅខាងលើខាងស្ដាំ
៨. ក្រោយមកត្រូវ Restart ឧបករណ៍
៩. ពេលឧបករណ៍ Restart រួចរាល់ចូលទៅកាន់ Settings → General → Softwate Update រួចចុចលើ Download and Install
ចុចអាន៖ វិធីសាមញ្ញៗ ៤ ជួយឲ្យ iPhone ដើរលឿនដូចថ្មី
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ RedmondPie