៩​សន្លឹក​ ​គូស្នេហ៍​​​​ទើប​រៀបការ​​​ថតរូប​ក្រោម​​ទឹក​ ​កំពុង​ទាញ​ចំណាប់អារម្មណ៍​

  • 2016-07-08 18:11:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គូស្នេហ៍​​មួយ​គូ​​ ​​បាន​ធ្វើ​​ដំណើរ​ជុំវិញ​​ពិភព​លោក​​​ទៅ​កាន់​ទី​​កន្លែង​ស្រស់​ស្អាត​​​​ ពិសេស​​ប្លែកៗ​​​​ អម​ជាមួយ​​អ្នក​ថត​រូប​​ដ៏​ជំនាញ​​​ម្នាក់​ ​ដើម្បី​​ផ្ដិត​​យក​ទិដ្ឋភាព​​ក្រោម​ទឹក​​ ​ឬ​ក្នុង​ល្អាង​នានា ដែល​គេ​មើល​ទៅ​​​​មាន​ភាព​អស្ចារ្យ​​ណាស់​។

 

 

​​​​​អ្នក​ថត​រូប​​លោក​ Pierre Violle ជនជាតិ​បារាំង​​​​ធ្លាប់​ជា​អ្នក​មុជ​ទឹក​​ដ៏​ពូកែ ​​តែ​​ដោយ​ចិត្ត​ស្រលាញ់​​ខាង​ថត​​រូប​​​​ ​លោក​បាន​ដូរ​អាជីព​​ជា​​ជាង​ថត​​​រូប​ក្រោម​ទឹក​​វិញ​ ​ដោយ​ធ្វើ​​​​​ដំណើរ​​ទៅកាន់​​​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប ​អាមេរិកឡាទីន និង​ចុង​ក្រោយ​នៅ​​​ម៉ិកស៊ីកូ។

 

​​ស្ថិត​​ក្នុង​ឈុត​​​អាពាហ៍ពិពាហ៍​​កូន​កំលោះ ​​កូន​ក្រមុំ ពួក​គេ​បាន​​មុជ​ចូល​​ក្នុង​ទឹក​​​ ​​ទប់​ដង្ហើម​​ ​២០​ទៅ​​៣០​វិនាទី​ ​​ដើម្បី​​ឲ្យ​អ្នក​ថត​រូប​ ​ថត​បាន​​មួយ​ប៉ុស្តិ៍។ អ្នក​ទាំង​​ពីរ​បាន​​​​​ចំណាយ​ពេល​​​ចាប់​ពី​​ ​៥​ទៅ​៦ម៉ោង ​ពេល​​​​​ថត​ម្ដង​ៗ​ និង​កញ្ចប់​​​​​ទឹក​ប្រាក់​​​ចាប់​ពី​ ១ ២០០ ​ដល់​ ៣០០០​​ដុល្លារ​ឯណោះ​។ សូម​ទស្សនា​បណ្ដុំ​​រូប​ភាព​​ខាង​ក្រោម ប្រិយ​មិត្ត​វិញ​​​ចង់​​ថត​​​ក្រោម​ទឹក​​បែប​នេះ​ដែរ​ទេ?

 

 

 

 

 

 

 

 

 

ចុចអាន៖ ៧​សន្លឹក ​​បង្ហាញ​​​ពី​​កសិកម្ម​​​​​​ថ្នាក់​​ៗ​តាម​កូន​ភ្នំ គួរ​ឲ្យ​​ប្លែក​ភ្នែក​

ចុចអាន​៖ គំនិត​ថ្មី​នៃ​ការ​ថត​រូប​លើ​ចិញ្ចៀន​រៀប​ការ​

ចុចអាន៖ កំពូល​អ្នក​ថត​​ Selfie ​​មិន​​ខ្លាច​ស្លាប់​​​ ​ឃើញ​​​ហើយ​​​បុក​ពោះ​ជំនួស​

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Dailymail

អត្ថបទពេញនិយម