ព្រោះ​តែ​ចង់​សិក្សា​ក្រៅ​ប្រទេស និស្សិត​​​ម្នាក់​សុខ​ចិត្ត​ប្រឹង​រៀន​​ទាំង​ទឹក​លិច​បន្ទប់

  • 2016-07-09 18:45:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​​ចិន​ម្នាក់​មក​ពី​សកលវិទ្យាល័យ Wuhan University of Technology ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​​ខ្លាំង​​​ចំពោះ​ការ​លះបង់​ខ្លួន​ក្នុង​ការ​សិក្សា បន្ទាប់​រូប​ស្ដី​ពី​សកម្មភាព​សិក្សា​របស់​គេ​ក្នុង​បន្ទប់​ដែល​លេច​ទឹក​​ដូច​អាង បាន​ចែកចាយ​លើ​បណ្ដាញ​សង្គម។

 

 

មិត្ត​រួម​បន្ទប់​របស់​និស្សិត​ម្នាក់​នោះ​បាន​និយាយ​ថា និស្សិត​នោះ​​បាន​ក្រោក​ឡើង​តាំង​ពី​ព្រឹក​ ស្លៀកពាក់​ហើយ​អង្គុយ​សិក្សា​​ដើម្បី​ត្រៀម​ប្រឡងមុខវិជ្ជា​លំបាក​​​មួយ​ផ្នែក​គោលការណ៍​មេកានិច។ តែ​ជា​រឿង​អាក្រក់​បន្ទប់​ពួក​​ចាប់​ផ្ដើម​លេច​ទឹក​ដូច​អាង ខណៈ​ប្រទេស​ចិន​កំពុង​ជួប​វិបត្តិ​ទឹកជំនន់។

 

កម្ពស់​ទឹក​កាន់​តែ​ខ្ពស់ និស្សិត​តស៊ូ​អង្គុយ​រៀន​តាំង​ពី​អង្គុយ​ធម្មតា​​រហូត​ដល់​លើ​ខ្នង​កៅអី​ផ្អែក។ យ៉ាងណាក្ដី និស្សិត​រូប​នេះ​មិន​បោះបង់​ការ​ព្យាយាម​ឡើង ដោយ​សារ​ទឹក​កាន់​តែ​ឡើង​ខ្លាំង​ គេ​ក៏​ឡើង​លើ​តុ​ផ្អែក​ខ្នង​រៀន​ទៀត។ មិត្ត​រួម​បន្ទប់​របស់​និស្សិត​ចិន​បាន​បន្ថែម​ថា​ មុខ​ជំនាញ​សិក្សា​របស់​គេ​មាន​ភាព​ស្មុគស្មាញ​ណាស់ ហើយ​គោល​បំណង​ទៅ​អនាគត​របស់​និស្សិត​តស៊ូ​នេះ​ចង់​ទៅ​សិក្សា​នៅ​បរទេស ដូច្នេះ​គេ​ត្រូវ​តែ​ព្យាយាម។ នេះ​យោង​តាម​ព័ត៌មានIfeng News ។

 

 

 

ក្រោយ​ពី​ឃើញ​រូប​ភាព​ប្រឹងប្រែង​រៀន​ទាំង​នោះ អ្នក​លេង​អ៊ីនធឺណិត​​ជា​ច្រើន​បាន​ស្ងើចសរសើរ​ចំពោះ​ទឹក​ចិត្ត​របស់​និស្សិត​ចិន​ម្នាក់​នោះ ដោយ​​មាន​ម្នាក់​និយាយ​ថា​៖"ខ្ញុំ​ជឿជាក់​ថា​ គាត់​នឹង​មាន​អនាគត​ភ្លឺស្វាង​។ មើល​ទាំង​អស់​ គាត់​​​ពិត​ប្រឹងប្រែង​​​រៀន​មែន"៕

 

ចុចអាន៖ចុចអាន៖នារី​ចិន​ម្នាក់​ស្ម័គ្រ​ចិត្ត​​អៀវ​មិត្ត​ប្រុស​​ដើរ​កាត់​ទឹក ​​កុំ​ឲ្យ​​តែ​ស្បែក​ជើង​​​សង្សារ​​​ចូល​ទឹក​ខូច​ ប្រែសម្រួល៖​ ហេង សុធារិទ្ធិ ប្រភព៖ shanghaiist