Dongho អតីត​សមាជិក U-Kiss បង្ហាញ​កម្រង​រូប​ភាព​កូន​ប្រុស​លើក​ដំបូង

  • 2016-07-10 18:21:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​ពី​លេចធ្លាយ​ព័ត៌មាន​ថា​ទើប​មាន​កូន​ប្រុស​ម្នាក់ ​នៅ​ពេលនេះ​អតីត​សមាជិក U-Kiss Dongho បាន​បង្ហាញ​មុខ​កូន​ប្រុស​​គួរ​ឲ្យ​ស្រឡាញ់​របស់​ខ្លួន​ហើយ តាម​រយៈ​កម្រង​រូបភាព​គ្រួសារ​ជា​ច្រើន​សន្លឹក។

 

 

កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ម្សិលមិញ Dongho បាន​បង្ហោះ​រូបភាព​កូន​ប្រុស​តូច​របស់​ខ្លួន​ឈ្មោះ Asher Shin តាម​រយៈ​ Facebook Page​ គេ​ផ្ទាល់​ឈ្មោះ DJ Justin Shin។ ភរិយា​របស់​គ​ឈ្មោះ Seehee Kim ក៏​បាន​ចេញ​មុខ​ក្នុង​កម្រង​រូបភាព​នេះ​ដែរ។

 

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ Dongho ដែល​កាល​នោះ​មាន​អាយុ​២០​ឆ្នាំ បាន​រៀបការ​ជាមួយ​មិត្ត​ស្រី​ដែល​មាន​អាយុ​បង​មួយ​ឆ្នាំ និង​បាន​ក្លាយ​ជា​តារា KPOP ​ទី​មួយ​ដែល​រៀបការ​ក្នុង​វ័យ​ក្មេង​បំផុត ៕​

 

 
 
 
 
 
 
 
 
 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ allkpop

អត្ថបទពេញនិយម
អត្ថបទថ្មី