តេស្តជាក់ស្តែង មេមូរី iPhone ពិតជាធំជាងមុន ពេលឡើងជំនាន់ទៅ iOS 10
- 2016-07-11 17:24:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តេស្តជាក់ស្តែង មេមូរី iPhone ពិតជាធំជាងមុន ពេលឡើងជំនាន់ទៅ iOS 10
ចន្លោះមិនឃើញ
កន្លងទៅនេះមានអ្នកប្រើប្រាស់បានចែករំលែកព័ត៌មានថា iPhone របស់គេមានមេមូរីធំជាងមុន បន្ទាប់ពីអាប់ដេតទូរសព្ទទៅកាន់ប្រព័ន្ធប្រតិបត្តិការ iOS 10 ប្រភេទសាកល្បង។
បើតាមការសង្កេតឃើញដោយផ្ទាល់ពីក្រុមការងារ Sabay ឃើញថា ការលើកឡើងខាងលើគឺជាការពិត ដោយក្រុមការងារបានសាកល្បងអាប់ដេតប្រព័ន្ធប្រតិបត្តិការទៅកាន់ iOS 10 ប្រភេទសាកល្បងទទួលបានលទ្ធផលដូចខាងក្រោម៖
រូបភាពទីមួយគឺបង្ហាញពីព័ត៌មាន iPhone 5 ទំហំ ១៦ GB ដំណើរលើ iOS ជំនាន់ 9.2.1 និង រូបទីពីរបង្ហាញពី iPhone 5 ទំហំ ១៦ GB ដួចគ្នាប្រើប្រព័ន្ធប្រតិបត្តិការ iOS 10 Beta។ តាមរូបភាពឃើញថាទំហំមេមូរីក្នុងម៉ាស៊ីន (Capacity) មានទំហំខុសគ្នា ដោយមួយមានទំហំ ១២,៦ GB និង មួយទៀត ១៣,១៤ GB។ នេះបង្ហាញឲ្យឃើញថា iOS 10 ពិតជាធ្វើឲ្យមេមូរីកើនទំហំធំជាងមុន៕
ចុះចំណែកប្រិយមិត្តដែលបានដំឡើងទៅកាន់ iOS 10 មានសង្កេតឃើញចំណុចដូចខាងលើទេ?
ចុចអាន៖ iOS 10 Beta ដាក់ឲ្យប្រើជាសាធារណៈហើយ នេះវិធីដំឡើង
ដោយ៖ ហៃ សុខហេង