សិង្ហបុរី ជួបវិបត្តិ ខ្វះអ្នកជំនាញ IT
- 2016-07-12 20:55:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិង្ហបុរី ជួបវិបត្តិ ខ្វះអ្នកជំនាញ IT
ចន្លោះមិនឃើញ
ភាពជឿនលឿនស្ទើរគ្រប់វិស័យ បានធ្វើឲ្យសិង្ហបុរីក្លាយជា ប្រទេសជឿនលឿនបំផុតក្នុងតំបន់អាស៊ាន ហើយវិស័យអប់រំប្រទេសនេះ តែងតែស្ថិតក្នុងលំដាប់កំពូលរបស់ពិភពលោក ។
សង្កាត់ពាណិជ្ជកម្ម មួយក្នុងប្រទេស សិង្ហបុរី
យ៉ាងណា ប្រទេសសិង្ហបុរីកំពុងជួបកង្វះខាតអ្នកជំនាញផ្នែកបច្ចេកវិទ្យា ខណៈដែលប្រទេសនេះត្រូវការអ្នកជំនាញបច្ចេកវិទ្យាដល់ ៣០ ០០០ នាក់សម្រាប់ឆ្នាំ ២០២០។
គ្រឹះស្ថានសិក្សារបស់ប្រទេសសិង្ហបុរី បានឲ្យដឹងថា មិនមានសិស្សច្រើនដែលអាចសិក្សា និងប្រឡងបញ្ចប់ការសិក្សាផ្នែកបច្ចេកវិទ្យា ហើយមានតែអ្នកមានសមត្ថភាពខ្ពស់ប៉ុណ្ណោះ ទើបអាចសម្រេចបាន។ យុវជនភាគច្រើនចាប់អារម្មណ៍មុខជំនាញផ្នែកវិនិយោគនិងសេដ្ឋកិច្ចដែលអាចទទួលប្រាក់កម្រៃខ្ពស់ជាង។
មានការងារចំនួន ១៥ ០០០ កន្លែងដែលកំពុងស្វែងរក ដូចជាអ្នកសរសេរកម្មវិធី, សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងអ្នកវិភាគទិន្នន័យ។
រដ្ឋាភិបាលសិង្ហបុរី គ្រោងថវិកាប្រមាណ ៨០ លានដុល្លារដើម្បីចំណាយលើការបណ្តុះបណ្តាលលើជំនាញបច្ចេកទេសសម្រាប់បច្ចុប្បន្ននិងថ្ងៃអនាគត។ រដ្ឋាភិបាលក៏ណែនាំឲ្យក្រុមហ៊ុន សហគ្រាសនានា មិនប្រើប្រាស់អ្នកជំនាញបរទេស ហើយត្រូវផ្ដល់អាទិភាពដល់អ្នកជំនាញក្នុងស្រុក៕
អានបន្ត ៖ ហេតុអ្វី លើទូរសព្ទ លេខបញ្ច្រាសពីម៉ាស៊ីនគិតលេខ?
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ chinadailyasia