ប្រយ័ត្នទៅ! កុំប្រើ Smart Watch ពេលដកលុយ ពី ATM
- 2016-07-13 13:00:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នទៅ! កុំប្រើ Smart Watch ពេលដកលុយ ពី ATM
ចន្លោះមិនឃើញ
សកលវិទ្យាល័យ Binghamton ទើបរកឃើញថា Hacker អាចលួចលេខសម្ងាត់ ATM របស់អ្នក តាមរយៈ Smart Watch ឬឧបករណ៍តាមដានសុខភាពនានា។
ក្រុមអ្នកស្រាវជ្រាវ បញ្ជាក់ថា Hacker ប្រើបច្ចេកវិទ្យា Backward PIN-Sequence Inference ដែលជា algorithm មួយប្រភេទដែលអាច បកប្រែចង្វាក់ជីពចរ ដែល Smart Watch ឬឧបករណ៍តាមដានសុខភាពកត់ត្រា ទៅជាលេខដែលមនុស្សអាចអានបាន។
សកលវិទ្យាល័យ ក៏បានចេញសេចក្ដីណែនាំ ដល់បណ្ដាក្រុមហ៊ុនផលិត Smart Watch និងឧបករណ៍តាមដានសុខភាពនានា ឲ្យបង្កើតប្រព័ន្ធសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ជាបន្ទាន់ ទោះមិនទាន់មានករណីវាយប្រហារណាមួយកើតឡើងក៏ដោយ៕
អានបន្ត ៖ សិង្ហបុរី ជួបវិបត្តិ ខ្វះអ្នកជំនាញ IT
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ thehackernews