Facebook ត្រូវគេសង្ស័យពាក់ព័ន្ធ ករណីឃាតកម្ម
- 2016-07-13 14:43:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Facebook ត្រូវគេសង្ស័យពាក់ព័ន្ធ ករណីឃាតកម្ម
ចន្លោះមិនឃើញ
ក្រុមគ្រួសារជនរងគ្រោះក្នុងព្រឹត្តិការណ៍វាយប្រហារមួយក្នុងប្រទេសប៉ាឡេស្ទីន ដែលឆក់យកជីវិតជនជាតិអាមេរិកចំនួន ៥ នាក់ បានដាក់ពាក្យបណ្ដឹងទៅតុលា ដើម្បីចោទប្រកាន់ Facebook ថាបានរួមចំណែកក្នុងករណីនេះ។
ពាក្យបណ្ដឹងនោះគេបានចោទ Facebook ថាបានបង្កភាពងាយស្រួល និងរហ័ស ផ្នែកទំនាក់ទំនងដល់ក្រុមអ្នកវាយប្រហារ ដែលគេស្គាល់ថាជាក្រុម Hamas។ លើសពីនេះ គេរកឃើញថា មេដឹកនាំជាច្រើនរបស់ក្រុម Hamas គឺសុទ្ធតែមានគណនី Facebook ផ្លូវការ ហើយពួកគេតែងតែប្រើនូវបណ្ដាញសង្គម ដើម្បីពិភាក្សា ជាមួយសមាជិក។
អ្នកនាំពាក្យរបស់ Facebook បានចេញមកច្រានចោលនូវការចោទប្រកាន់នេះ ប៉ុន្តែតុលាការ នឹងបន្តការស៊ើបអង្កេត ហើយបើរកឃើញថា Facebook មានពាក់ព័ន្ធជាមួយក្រុម Hamas បណ្ដាញសង្គមមួយនេះអាចនឹងត្រូវពិន័យផ្សេងៗ និងត្រូវបង់សំណង ១ ពាន់លានដុល្លារ៕
អានបន្ត ៖ ប្រយ័ត្នទៅ! កុំប្រើ Smart Watch ពេលដកលុយ ពី ATM
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ vocativ