Neymar បង្ហើបប្រាប់រឿង ដែលរូបគេជិតចូលនិវត្តន៍ម្ដង
- 2016-07-13 16:59:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar បង្ហើបប្រាប់រឿង ដែលរូបគេជិតចូលនិវត្តន៍ម្ដង
ចន្លោះមិនឃើញ
Neymar តារាឆ្នើមក្រុមជម្រើសជាតិប្រេស៊ីល បានលើកឡើងថា ខ្លួនជិតនឹងចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ទៅហើយ កាលនៅ World Cup 2014 ដោយសារបញ្ហារបួសខ្នង។
Neymar ប្រធានក្រុមប្រេស៊ីល កាល World Cup 2014
ប្រធានក្រុមប្រេស៊ីលរូបនេះ បានបាក់ឆ្អឹងខ្នង បន្ទាប់ពីខ្សែការពារកូឡុំប៊ី Camilo Zuniga បុកជង្គង់ពីក្រោយ អំឡុងការប្រកួតវគ្គ៨ក្រុម ដែលប្រេស៊ីល ឈ្នះកូឡុំប៊ី ២-១។ របួសនោះ បានធ្វើឲ្យក្ដីស្រមៃលេង World Cup របស់ Neymar ជាបន្តត្រូវបញ្ចប់ទាំងស្រុង ខណៈដែលក្រុមប្រេស៊ីល បានចាញ់អាល្លឺម៉ង់ យ៉ាងធ្ងន់ក ៧-១ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
បន្ទាប់ពីអវត្តមាន Neymar ប្រេស៊ីលដែលដឹកនាំដោយគ្រូបង្វឹក Luiz Felipe Scolari ក៏ត្រូវអវត្តមានខ្សែការពារឆ្នើម Thiago Silva នៅវគ្គ Semi-Final ដោយសារជាប់ពិន័យ ហើយជាលទ្ធផល ប្រេស៊ីលបានចាញ់អាល្លឺម៉ង់ដល់ទៅ ៧-១ ដែលជាលទ្ធផលអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រប្រេស៊ីល។ រីឯការប្រកួតយកចំណាត់ថ្នាក់លេខ៣ World Cup 2014 ប្រេស៊ីលក៏បន្តចាញ់ហូឡង់ ៣-០ ទៀត៕
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail