Selena វ៉ាដាច់ Justin សម្រាប់រូបថតមានអ្នក Like ច្រើនបំផុតលើ Instagram
- 2016-07-13 18:43:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Selena វ៉ាដាច់ Justin សម្រាប់រូបថតមានអ្នក Like ច្រើនបំផុតលើ Instagram
ចន្លោះមិនឃើញ
រូបថតរបស់តារាចម្រៀង Selena Gomez មួយសន្លឹកដែលបានបង្ហោះលើបណ្ដាញសង្គម Instagramកាលពីរ២សប្ដាហ៍មុនក្លាយជារូបដែលមានចំនួន Like ច្រើនជាងគេលើបណ្ដាញសង្គមមួយនេះ។
រូបដែលតារាស្រីវ័យ២៣ឆ្នាំថតកាន់ដបទឹកក្រូចដាក់ទុយយោលើបបូរមាត់ដែលថតឲ្យយុទ្ធនាការផ្សព្វផ្សាយទឹកក្រូច Coca-Cola មានចំនួនអ្នក Likeដល់ទៅ៤លាននាក់ ខណៈចំនួនអ្នកតាមដាន (Follow) លើគណនី Instagram របស់នាងមានចំនួន៨៩,១លាននាក់។
ចំនួនអ្នក Likeដល់ទៅ៤លាននាក់នេះបានធ្វើឲ្យរូបរបស់ Selenaក្លាយជារូបមានអ្នក Likeច្រើនជាងគេលើបណ្ដាញ Instagram ស្របពេលលេខ២បានទៅរូបរបស់ Justin Bieber ដែលថតជាមួយអតីតមិត្តស្រី Selena Gomez មានចំនួន Like ៣,៧លាននាក់៕
ចុចអាន៖Selena Gomez តែងខ្លួនរមទមតែស្អាត ក្នុងថ្ងៃថតឲ្យផលិតផលថែរក្សាសក់
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ billboard