រោង​មហោស្រព​​​ជាង​​១០០​ឆ្នាំ​ ត្រូវ​​​​ប្ដូរ​​​ទៅ​ជា​​​​​​​ហាង​លក់​សៀវភៅ​​​​​ដ៏​អស្ចារ្យ​

  • 2016-07-18 19:03:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

El Ateneo Grand Splendid Bookstore ​ជា​ហាង​លក់​សៀវភៅ​​​យ៉ាង​ធំ​​សម្បើម​ និង​ល្បី​​ឈ្មោះ​​​​នៅ​​ទីក្រុង​ Buenos Aires ប្រទេស​​​អាហ្សង់ទីន ​កំពុង​​ទទួល​ការ​ចាប់​​​​អារម្មណ៍​​​​​​​​​ខ្លាំង​​​ពី​​​​​​សំណាក់​​​​មនុស្ស​ចូល​ចិត្ត​​​​ការ​អាន​។

 

 

​មុន​​ក្លាយ​ជា​ហាង​​​លក់​សៀវភៅ​​​​​ដ៏​អស្ចារ្យ​​នេះ​ វា​បាន​វិវឌ្ឍ​​មក​ពី​​​រោង​ភាព​​មហោស្រព​ចំណាស់​​មួយ​ដែល​មាន​អាយុ​កាល​​ជិត​​​​​​​​​១០០​ឆ្នាំ​​ ​ដោយ​ឈ្មោះ​​ដើម​ Grand Splendid Theater ​បាន​​​បើក​​ដំណើរ​​​​ការ​​​​​ដំបូង​តាំង​​ពី​ឆ្នាំ​ ១៩១៩​​​មក​ម្ល៉េះ។

 

​រោង​​​​​មហោស្រព​​​​​នេះ ​​​ត្រូវ​​បាន​​ប្ដូរ​ទៅ​ជា​​រោង​​ភាព​​យន្ត​​​​នៅ​​ឆ្នាំ​​​​ ២០០០ ​និង​​​​​​បម្លែង​​ទៅ​ជា​​​​​​​​ហាង​​លក់​សៀវភៅ​​​​​​​​​វិញ​​នៅ​ប៉ុន្មាន​​​ឆ្មាំ​​ចុង​ក្រោយ​នេះ​ ​ដោយ​បាន​​ស្វាគមន៍​មនុស្ស​​ជាង​​ ​១លាន​នាក់​​ក្នុង​មួយ​ឆ្នាំ​ៗ។

 

អគារ​​​​​​​​គួរ​ឲ្យ​ស្ញប់ស្ញែង​​នេះ​​​ ​ត្រូវ​បាន​​រចនា​​​​​​​រូបរាង​ឡើង​​​​ដំបូង​ដោយ​ស្ថាបត្យករ Peró និង​Torres Armengol ​​ហើយ​​​​​ប្ដូរ​រូបរាង​​ពី​​​​​​​​រោងភាពយន្ត​​​ទៅ​ជា​ហាង​លក់​សៀវភៅ​​ដោយ​​ស្ថាបត្យករFernando Manzone ​តែ​បាន​រក្សា​ទុក​​​នៅ​​​ផ្នែក​ជា​ច្រើន​​នៃ​​​​​​​​​រោង​មហោស្រព​ដើម ​​រួម​មាន​​ជាន់​ថ្នាក់​ៗ ​​យ៉ ​និង​​វាំង​នន​ពណ៌​ក្រហម​​​ជាដើម។​

 

កាល​​​ពី​ឆ្នាំ​ ​២០០៨​​​​ ​El Ateneo Grand Splendid ​ត្រូវ​​បាន​​ចាត់​ថ្នាក់​​ជា​​​ហាង​​លក់​សៀវភៅ​​ស្អាត​​​​បំផុត​​ទី​​២​លើ​លោក​​ ​ដោយ​​​​គេហទំព័រ​ The Guardian ​ផង​ដែរ៕

 

 

 

 

 

 

 

 

 

ចុចអាន៖ ចូលចិត្ត​គូរ​គំនូរ​តាំង​ពី​អាយុ​៨​ឆ្នាំ​ រហូត​បើក​ហាង​លក់​គំនូរ​មួយ​​នៅ​សៀមរាប

 

ប្រែ​​សម្រួល៖ ឡេង ភារុណ ប្រភព៖ Metro