NASA បិទ​​ការ​ផ្សាយ​ផ្ទាល់​ភ្លាមៗ​ ពេល​​ឃើញ​យានចម្លែក​ហោះ​ចូល​ផែនដី

  • 2016-07-18 20:41:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​អំឡុង​ពេល​ការ​ផ្សាយ​ផ្ទាល់​ពី​ស្ថានីយ​អវកាស​ ISS ​កាល​ពី​ថ្មីៗ​នេះ គេ​​ប្រទះ​ឃើញ​​វត្ថុ​ពណ៌​ស​ តូច​មួយ​បាន​ហោះ​សំដៅ​មក​កាន់​ភព​ផែនដី។ ស្រប​ពេល​ដែល​វត្ថុ​នោះ​​​ធ្វើ​ដំណើរ​កាន់​តែ​ជិត​ការ​​ផ្សាយ​ផ្ទាល់​នេះ​​បាន​កាត់​ផ្ដាច់​ភ្លាម​ ធ្វើ​ឲ្យ​មតិ​ជា​ច្រើន​យល់​ថា​​ NASA កំពុង​ព្យាយាម​លាក់​បាំង​អ្វី​មួយ។

 

 

ក្រោយ​ហេតុ​ការ​ខាង​លើ​ NASA បាន​បក​ស្រាយ​ថា ​មូលហេតុ​ដែល​ការ​ផ្សាយ​ផ្ទាល់​បាន​​កាត់​ផ្ដាច់​ គឺ​វា​កើត​ឡើង​ដោយ​ខ្លួន​ឯង​ ដោយ​​មិន​មាន​នរណា​ម្នាក់​បាន​បញ្ជា​នោះ​ឡើយ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​ភ្នាក់ងារ​អវកាស​ NASA។

 

អ្នក​នាំ​ពាក្យ​រូប​នោះ​បន្ត​ថា៖ "ពួក​យើង​ប្រើ​ប្រព័ន្ធ​ Network Relay ​នៅ​លើ​អាកាស។ វា​អាច​គ្រប​ដណ្ដប់​លើ​តំបន់​ជា​ច្រើន​ ប៉ុន្តែ​ពេល​ខ្លះ​អាច​ដាច់​សេវា​ ចន្លោះ​ពី​រាប់​សិប​​វិនាទី​ រហូត​ដល់​ ​រាប់​សិប​នាទី​ឯ​ណោះ"។

 

មតិ​មួយ​ចំនួន​បាន​លើក​​ឡើង​ថា​វត្ថុ​នោះ​អាច​ជា​ ផ្កាយ​រណប​, សំរាម​លំហអាកាស​, អាចម៍ផ្កាយ,​ អាច​ជា​ចំណាំង​ប្លាត​​នៃ​ពន្លឺ​ចាំង​លើ​ឡេន​កាមេរ៉ា​ ឬ​ អាច​ជា​យាន​របស់​មនុស្ស​ភព​ផ្កាយ​ (UFO) ពិត​មែន៕

 

ក្រោយ​ពី​ទស្សនា​វីដេអូ​ខាង​លើ​រួច​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ?

 

ចុច​អាន៖ រុស្សី​បង្ហាញ​យន្តហោះ​បំបាំង​កាយ​ អាច​បាញ់​គ្រាប់​​នុយក្លេអ៊ែរ​ពី​អាកាស​បាន

 

ប្រែ​សម្រួល៖​ ហៃ​ សុខ​ហេង ប្រភព៖ TechnoBuffalo​​

អត្ថបទថ្មី