ឡេះ តើក បង្ហើប​ថា ​គ្មាន​​​កីឡាករ​ថៃ​​ណា​ជា​ឧបសគ្គសម្រាប់​​​​​ដណ្ដើម​ខ្សែក្រវាត់​ PNN

  • 2016-07-19 20:09:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ប្រដាល់​ពូកែ​ទាត់​ ឡេះ តើក បាន​អះអាង​ពី​គោល​ជំហរ​របស់​ខ្លួន​ ​​ដោយ​មិន​មាន​​កីឡាករ​ថៃ​រូប​ណា​ជា​ឧបសគ្គ​​សម្រាប់​គេ​នោះ​ទេ ក្នុង​ការ​ប្រជែង​ឡើង​ទៅ​វគ្គ​បន្ត ​​នៃ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​​សមរភូមិ​អ្នក​ប្រយុទ្ធ​នៅ​សង្វៀន PNN។

 

 

​កីឡាករ​មាន​សញ្ជាតិ​ឥស្លាម​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​កម្រិត​ក្បាច់​គុន​របស់​​កីឡាករ​ថៃ​ទាំង ៤​នាក់​ដែល​ជា​បេក្ខភាព​ដណ្ដើម​ខ្សែក្រវាត់​​​​​ខាង​លើ​គ្មាន​នរណា​ម្នាក់​ធ្វើ​ឲ្យ​រូប​គេ​ព្រួយ​បារម្ភ​នោះ​ទេ​​​​ពោល​គឺ​ធម្មតា​សម្រាប់​គេ។ បើ​តាម​ការ​គិត​មើល​របស់​គេ​ មាន​តែ​កីឡាករ​ថៃ ​ Chokdee Sok Thanapetch ​​ម្នាក់​ប៉ុណ្ណោះ​ ដែល​ខ្លាំង។

 

​​​កីឡាករ​​ដែល​កំពុង​មាន​ពិន្ទុ​លើស​​គេ​ក្នុង​កម្មវិធី​ខាង​លើ​រូប​នេះ​​បញ្ជាក់​ថា ​​​​​​កីឡាករ​ថៃ​ដែល​ល្អ​ជាង​គេ​ក្នុង​ចំណោម​កីឡាករ​ថៃ​ទាំង​៤នាក់​គឺ​ Chokdee Sok Thanapetch​ បាន​ប្រកួត​ចាញ់​​រូប​គេ​​រួច​ហើយ។ ​ដូច​នេះ​ពីរ​ប្រកួត​​នៅ​សល់​ ​ដែល​ត្រូវ​ប៉ះ​កីឡាករ​ថៃ​​ពីរ​នាក់​ផ្សេង​ទៀត​នោះ​រូប​គេ​សង្ឃឹម​ខ្ពស់​​ថា អាច​ឡើង​ទៅ​វគ្គ​​​ផ្ដាច់​ព្រ័ត្រ។

 

​ឡេះ តើក​ មាន​ ៦​ពិន្ទុ​ពេញ​ក្នុង​ចំណោម ពីរ​ប្រកួត​កន្លង​មក​ ដោយ​ប្រកួត​ទី​១​ឈ្នះ​ពិន្ទុ​ Chokdee Sok Thanapetch ​និង​ប្រកួត​ទី​ ២​ផ្ដួល Sumaee Sor Weerawan ​នៅ​ទឹក​ទី៤។ កម្មវិធី​នេះ​មិន​មាន​​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ទេ​​ ដោយ​​កីឡាករ​ណា​មាន​ពិន្ទុ​លើស​គេ​ក្នុង​ពូល​កម្ពុជា នឹង​​ឡើង​ទៅ​ប៉ះ​​កីឡាករ​​ថៃ​ដែល​មាន​ពិន្ទុ​លើស​គេ​​​ក្នុង​​ពូល​​កីឡាករ​ថៃ​ដើម្បី​ប្រជែង​គ្នា​ដណ្ដើម​លេខ ១​តែ​ម្ដង៕

 

 

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​