រឿង "អ្នក​ក្លាហាន​ស-ខ្មៅ" មក​ដល់ ​Platinum Cineplex ហើយ!

  • 2014-10-31 14:39:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រោងភាពយន្ត​ Platinum Cineplex បាន​ធ្វើ​ការ​សម្ពោធ​រឿង"អ្នក​ក្លាហាន​ស-ខ្មៅ" ជា​ប្រភេទ ​3D កាល​ពី​ល្ងាច​មិញ​នេះ ឆ្លើយ​តប​តាម​ការ​ចង់​ទស្សនា​របស់​មហាជន ដែល​ធ្លាប់​មាន​ការ​គាំទ្រ​រហូត​មក។

 

លោក ឈុំ ប៊ុនលី បាន​ឲ្យ​ដឹង​ថា រឿង"អ្នក​ក្លាហាន​ស-ខ្មៅ" ជា​ភាពយន្ត​មាន​បច្ចេកទេស​ខ្ពស់​បំផុត និង​មាន​ឈុត​ឆាក​សកម្មភាព​ថ្មី ដោយ​ការ​បាញ់​ប្រហារ បង្កប់​ដោយ​មនោសញ្ចេតនា តាំង​ពី​ដើម​រហូត​ដល់​ចប់។

 

ទោះ​បី​ជា​យ៉ាង​ណា លោក​បាន​បញ្ជាក់​ថា ភាពយន្ត​ល្បី​បំផុត​បច្ចេកវិទ្យា​ចុង​ក្រោយ​មួយ​នេះ នឹង​ចាប់​ផ្ដើម​លក់​សំបុត្រ​ជា​សាធារណៈ​ចាប់​ពី​ថ្ងៃ​ទី​ ៣ ខែ​វិច្ឆិកា ២០១៤ នេះ។ លោក​អ្នក​ដែល​មាន​បំណង​ទស្សនា​ភាពយន្ត​កំពូល​មួយ​នេះ សូម​អញ្ជើញ​ទៅ​កាន់​រោង​ភាពយន្ត Platinum Cineplex ផ្សារ​ទំនើប​សុរិយា​ជាន់ ​៥ ឬ​ចូល​ទៅ​កាន់​គេហទំព័រ www.platinumcineplex.com.kh ៕

 

សូមចុចអាន៖ សារាយ សក្ខណា ត្រៀម​ទៅ​អាមេរិក​វិញ!