សារ៉ាយ សក្ខណា ត្រៀម​ទៅ​អាមេរិក​វិញ!

  • 2014-10-30 18:48:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារ៉ាយ សក្ខណា បាន​កំណត់​ពេល​រួច​ហើយ ដើម្បី​ឡើង​យន្តហោះ​ទៅ​កាន់​សហរដ្ឋអាមេរិក​វិញ បន្ទាប់​ពី​ការ​រស់​នៅ​មួយ​រយៈ​ខ្លី​លើ​ទឹក​ដី​កំណើត ព្រម​ទាំង​បាន​ថត​បញ្ចប់​រឿង "អូន​ស្រលាញ់​បង" របស់​ផលិតកម្ម​មក​ពី​ប្រទេស​ថៃ និង ​រឿង "ក្រឡ​អី​ហ្នឹង" វគ្គ​ ២ ​របស់​ផលិតកម្ម ​LD ។

 

 

សារ៉ាយ សក្ខណា បាន​ប្រាប់​ Sabay នៅ​ព្រឹក​មិញ​ថា នាង​មិន​បាន​ទទួល​សំណើ​ថត​រឿង​ផ្សេង​ទៀត​ទេ ខណៈ​ទារក​ក្នុង​ផ្ទៃ​មាន​អាយុ ​៥​ ខែ​ ហើយ ព្រោះ​រាល់​កាយ​វិការ​ទាំង​អស់ មិន​មែន​ចេះ​តែ​ប្រព្រឹត្ត​ទៅ​បាន​ដូច​ពី​មុន​នោះ​ទេ។

សក្ខណា បាន​និយាយ​ថា៖ “បើ​ថត​រឿង​ក៏​ថត​មិន​កើត​ដែរ។ ដូច្នេះ​បើ​នៅ ក៏​មិន​ដឹង​ធ្វើ​អ្វី​ទៀត​អផ្សុក​ណាស់ មាន​តែ​ទៅ​វិញ ខំប្រឹង​រៀន​​ភាសា​អង់គ្លេស​បន្ថែម​ផង"។ តារា​រូប​នេះ​ ត្រូវ​ផ្អាក​ថត​កុន​ជា​បណ្ដោះ​អាសន្ន រហូត​ក្រោយ​ពេល​សម្រាល​កូន ហើយ​បន្ទាប់​មក នឹង​ធ្វើ​ការ​ពិចារណា​ថា តើ​គួរ​នៅ​សម្ដែង​បន្ត ឬ​បញ្ចប់​ទាំង​ស្រុង​តែ​ម្ដង។

 

សារ៉ាយ សក្ខណា បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​តាំង​ពី​ថ្ងៃ​ទី ​១៥ ខែ ​កញ្ញា ​មក​ម្ល៉េះ និង​ មាន​រយៈ​ពេល​ ២ ​ខែ ​ក្នុង​ការ​ស្នាក់​នៅ​ប្រទេស​កម្ពុជា​លើក​ដំបូង បន្ទាប់​ពី​បាន​សម្រេច​ចិត្ត​ទៅ​រួមរស់​ជាមួយ​ប្ដី​លើ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច និង​យោធា​ខាង​លើ​នេះ។

 

ទោះ​បី​ជា​យ៉ាង​ណា អតីត​តារា​ម៉ូដែល​សម្បុរ​សណ្ដែក​បាយ​រូប​នេះ បាន​បញ្ជាក់​ថា បើ​មិន​មាន​ការ​ប្រែប្រួល​ទេ​នោះ នាង​ត្រូវ​ឡើង​យន្ត​ហោះ​ទៅ​កាន់​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ២០១៤ ដោយ​រួម​ដំណើរ​ជា​មួយ​ប្ដី​របស់​នាង ព្រោះ​គាត់​មិន​បណ្ដោយ​ឲ្យ​ភរិយា​ធ្វើ​ដំណើរ​ម្នាក់​ឯង​នោះ​ទេ ជា​ពិសេស​ដំណាក់​កាល​ពរ​ពោះ​ដូច្នេះ៕

អាន​អត្ថបទ៖ សៀក សក្តរុណា ល្បី​មាន​ស្នេហា​ជាមួយ​មន្ត្រី​គយ

អាន​អត្ថបទ៖ អែតវីន ចាប់​ផ្ដើម​ថត​ MV បទ​ចម្រៀង

អត្ថបទ​៖ សំ ជំនាញ

អត្ថបទថ្មី