អត្ថន័យលេខកូដបិតលើផ្លែឈើ បើមិនដឹងអាចនឹងស្ដាយក្រោយ
- 2016-07-20 18:29:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថន័យលេខកូដបិតលើផ្លែឈើ បើមិនដឹងអាចនឹងស្ដាយក្រោយ
ចន្លោះមិនឃើញ
នៅពេលដែលអ្នកទិញផ្លែឈើ អ្នកគួរតែរកមើលផ្លែឈើណាដែលស្រស់ និងទុំ ហើយអ្នកក៏គួរតែដឹងអំពីលេខកូដ ដែលបិតនៅលើផ្លែឈើទាំងនោះផងដែរ ប្រសិនបើអ្នកទិញផ្លែឈើ ដែលមិនមែនដាំដុះនៅក្នុងស្រុក។ អ្នកប្រាកដជាបានដឹងហើយថា មានជាតិពុលផ្សេងៗគ្នាជាច្រើននៅក្នុងបរិស្ថាន រួមទាំងនៅក្នុងម្ហូបអាហារផងដែរ។ មូលហេតុនេះហើយដែលអ្នកគួរតែយកចិត្តទុកដាក់ដើម្បីជៀសវាងពីគ្រោះថ្នាក់ទាំងនេះ។
ប្រសិនបើមានលេខចំនួន៤ខ្ទង់ ដែលចាប់ផ្ដើមដោយ លេខ៣ ឬ លេខ៤ មានន័យថា ផ្លែឈើនោះត្រូវបានដាំដុះក្រោមច្បាប់កសិកម្ម ដែលត្រូវបានអនុវត្តនៅក្នុងប្រទេសជាច្រើន។ ផ្លែឈើទាំងនោះត្រូវបានគេប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងជីគីមីសិប្បនិម្មិត។
ប្រសិនបើមានលេខចំនួន៥ខ្ទង់ ដែលចាប់ផ្ដើមដោយ លេខ៨ មានន័យថា ផ្លែឈើនោះត្រូវបានគេកែប្រែហ្សែន (GMO) ដូច្នេះអ្នកគួរតែជៀសវាងផ្លែឈើប្រភេទនេះ។
ប្រសិនបើមានលេខចំនួន៥ខ្ទង់ ដែលចាប់ផ្ដើមដោយ លេខ៩ មានន័យថា ផ្លែឈើនោះគឺជាផ្លែឈើធម្មជាតិ ដែលបានដាំដុះដោយប្រើប្រាស់វិធីសាស្ត្រតាមបែបប្រពៃណី ដោយគ្មានការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ឬជីគីមីឡើយ។ ផ្លែឈើប្រភេទនេះហើយដែលអ្នកគួរទិញសម្រាប់គ្រួសាររបស់អ្នក៕
ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ healthylifecentar