Miley Cyrus និង Rihanna ស្ទើរ​តែ​អត់​ពាក់​អាវ​ដូច​គ្នា ក្នុង​រាត្រី​សប្បុរសធម៌

  • 2014-10-31 16:00:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​សិចស៊ី Miley Cyrus និង Rihanna បាន​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង amfAR Inspiration Gala នៅ​ទីក្រុង Los Angeles កាល​ពី​ថ្ងៃ​ពុធ។ ​​ទោះ​ស្ថិត​ក្នុង​កម្មវីធី​ផ្លូវ​ការ​បែប​នេះ​ក៏​ដោយ ប៉ុន្តែ​តារា​ទាំង​ពីរ​ដួង​នៅ​តែ​​ធ្វើ​ឲ្យ​គ្រប់​គ្នា​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​​ស្លៀក​សំលៀក​បំពាក់​បញ្ចេញ​​ដើម​ទ្រូង​ស្ទើរ​តែ​ទាំង​ស្រុង។

 

Miley Cyrus បាន​ចូល​រួម​កម្មវិធី​នេះ​ជាមួយ​ម្ដាយ​របស់​នាង​គឺ​អ្នក​ស្រី Tish។ តារា​វ័យ ២១​ឆ្នាំ រូប​នេះ​បាន​ស្លៀក​រ៉ូបវែង​ពណ៌​ខ្មៅ តែ​ផ្នែក​ខាង​លើ​​វិញ​ស្ដើង​មើល​ឃើញ​សាច់​​យ៉ាង​ច្បាស់​ និង​មាន​បិទបាំង​តិចតួច​បំផុត។

 

ដោយ​ឡែក​តារា​ចម្រៀង​ម្ចាស់​បទ "Diamonds” វិញ​បាន​ស្លៀក​រ៉ូប​ពណ៌​ស​វែង តែ​​មួយ​កំណាត់​​លើ​​ គឺ មាន​តែ​អង្កាំ​បិទបាំង​តិចតួច​ពី​មុខ​តែ​ប៉ុណ្ណោះ។

 

កម្មវិធី amfAR Inspiration Gala ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ប្រមូល​ថវិកា​សម្រាប់​ការ​ស្រាវជ្រាវ​អំពី​ជំងឺ​អេដស៍។ ក្រៅ​ពី​ Miley Cyrus និង Rihanna ​តារា​ចម្រៀង​ និង​សម្ដែង​ល្បី​ៗ​ជា​ច្រើន​នាក់​ទៀត​ក៏​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ដែរ ដែល​សំបុត្រ​ចូល​រួម​ក្នុង​កម្មវិធី​នេះ​មាន​តម្លៃ​ចាប់​ពី ១៥០០​ដុល្លារ ដល់ ១០០០០​ដុល្លារ ៕

 

អានអត្ថបទ៖ Britney Spears និងJustin Bieber ចូលរួម​យុទ្ធនាការ​កន្សែង​សប្បុរសធម៌

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ amfar ,dailymail
អត្ថបទថ្មី