Britney Spears និងJustin Bieber ចូលរួមយុទ្ធនាការកន្សែងសប្បុរសធម៌
- 2014-10-28 21:37:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Britney Spears និងJustin Bieber ចូលរួមយុទ្ធនាការកន្សែងសប្បុរសធម៌
ចន្លោះមិនឃើញ
ក្រោយពីយុទ្ធនាការ No Make Up Selfies និង Ice Bucket Challenge បានបញ្ចប់ ឥលូវនេះតារាល្បីៗនៅបរទេសបានចាប់ផ្ដើមចូលរួមយុទ្ធនាការមួយទៀតដើម្បីសប្បុរសធម៌គឺយុទ្ធនាការកន្សែងបង់ក (Alphabet Scarves)។
តារាចម្រៀងប៉ុបជាច្រើនរូបបាននាំគ្នាទិញកន្សែងដែលមានប៉ាក់អក្សរដើមនៃឈ្មោះរបស់ពួកគេ ហើយទឹកប្រាក់ដែលប្រមូលបានពីការលក់កន្សែងនេះនឹងត្រូវបរិច្ចាគសម្រាប់មន្ទីរពេទ្យកុមារ Alder Hey Children។ មានទីតាំងនៅទីក្រុង Liverpool ប្រទេសអង់គ្លេស មន្ទីរពេទ្យនេះបានចាប់ផ្ដើមដំណើរការរយៈពេលមួយសតវត្សមកហើយ និងបានជួយសង្គ្រោះកុមារ និងយុវជនច្រើនជាង ២៧៥ ០០០នាក់ក្នុងមួយឆ្នាំៗ។
កន្សែងទាំងនេះទើបតែដាក់លក់នៅតាមហាង Matalan នៅទូទាំងប្រទេសអង់គ្លេស និងនៅតាមអ៊ីនធឺណិត នៅថ្ងៃអង្គារនេះប៉ុណ្ណោះ ដោយកន្សែងនីមួយៗមានតម្លៃ ១០ផោន (ប្រហែល ១៦ដុល្លារ) និង ៥ផោន សម្រាប់កន្សែងកូនក្មេង។ Britney Spears និង Justin Bieber គឺជាតារាល្បីដែលបានទិញកន្សែងនេះមុនគេ។
តារាៗជាច្រើនទៀតដែលបានចូលរួមយុទ្ធនាការនេះមានដូចជា Abbey Clancy, Amanda Holden, Carol Vorderman, Danny Cipriani, singer Foxes, Gethin Jones, Dame Helen Mirren, Jessie J, Kylie Minogue ... ៕
អានអត្ថបទ៖ Justin Bieber ត្រូវ Mayweather ដេញវាយឡើងទ្រោម ហើយចាក់សំរាមដាក់ទៀត!
អានអត្ថបទ៖ ប្រជុំរឿងអាម៉ាស់មិនអាចបំភ្លេចបានក្នុងឆាកជីវិតតារាល្បី
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ dailymail