Messenger បញ្ចូល​មុខងារ​ថ្មី​ អបអរ​មាន​អ្នក​ប្រើ​ប្រាស់​ ១​ ពាន់​លាន​នាក់

  • 2016-07-21 15:20:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ WhatsApp បាន​ប្រកាស​ថា​អ្នក​ប្រើ​ប្រាស់​សកម្ម​ប្រចាំ​ខែ​របស់​ខ្លួន​​បាន​កើន​ដល់​ ១​ ពាន់​លាន​នាក់។ វា​ជា​ទ្រព្យ​សម្បត្តិ​ទី​ពីរ​របស់​ Facebook ដែល​អូស​ទាញ​អ្នក​ប្រើ​ប្រាស់​បាន​ច្រើន​លើស​លប់​បែប​នេះ​បន្ទាប់​ពី​ Facebook ផ្ទាល់។

 

 

ថ្ងៃ​នេះ​កម្មវិធី​ ​Messenger ដែល​ជា​ទ្រព្យ​សម្បត្តិ​មួយ​ទៀត​របស់​ Facebook ​សម្រេច​បាន​សមិទ្ធផល​ដូច​គ្នា ដោយ​អ្នក​ប្រើ​ប្រាស់​សកម្ម​ប្រចាំ​ខែ​បាន​កើន​ដល់​ ១​ ពាន់​លាន​នាក់​ហើយ។ ដើម្បី​អបអរសាទរ​នូវ​សមិទ្ធផល​នេះ​ Messeneger បាន​បញ្ចូល​មុខងារ​ថ្មី​មួយ​ គឺ ប៉េងប៉ោង​ហោះ។ ដើម្បី​ប្រើ​មុខងារ​នេះ​គ្រាន់​តែ​ផ្ញើ​ Emoji រូប​ប៉េងប៉ោង​ទៅ​កាន់​នរណា​ម្នាក់​នោះ​ប៉េងប៉ោង​នឹង​ហោះ​ហើរ​ពេញ​នឹង​ជា​មិន​ខាន។

 

 

មុខងារ​ថ្មី​នេះ​គេ​មិន​ច្បាស់​ថា​នឹង​អាច​ប្រើ​បាន​ប៉ុន្មាន​ថ្ងៃ​នោះ​ទេ​ ប៉ុន្តែ​គិត​ថា​នឹង​មិន​យូរ​ឡើយ​អាច​នឹង​ដក​ចេញ​នៅ​ថ្ងៃ​ស្អែក​ ឬ​ ថ្ងៃ​ខាន​ស្អែក៕​​​​​​​​

 

ចុច​អាន៖ Prisma កម្មវិធី​កែរូប​ទៅ​ជា​គំនូរ ដាក់​ឱ្យ​ប្រើ​សាកល្បង​លើ Android

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ GSMArena​​​​