គេហទំព័រ Kickass ផ្អាកដំណើរការ ហើយម្ចាស់ត្រូវបានចាប់ខ្លួន
- 2016-07-21 16:51:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គេហទំព័រ Kickass ផ្អាកដំណើរការ ហើយម្ចាស់ត្រូវបានចាប់ខ្លួន
ចន្លោះមិនឃើញ
លោក Artem Vaulin ជាស្ថាបនិក និងជាអ្នកគ្រប់គ្រងគេហទំព័រ Kickass ត្រូវប៉ូលិសប្រទេសប៉ូឡូញចាប់ខ្លួន ហើយគេហទំព័ររបស់លោកត្រូវបានផ្អាកដំណើរការ។
ការចាប់ខ្លួននេះ ប្រព្រឹត្តឡើងក្រោយតុលាការអាមេរិកធ្វើការចោទប្រកាន់លើម្ចាស់គេហទំព័ររូបនេះ បានរំលោភកម្មសិទ្ធិបញ្ញាអ្នកដទៃ ដោយគេហទំព័ររបស់លោកបានអនុញ្ញាតិឲ្យអ្នកប្រើប្រាស់ទាញយកកម្មវិធីមិនគិតថ្លៃ ដែលមានទំហំសាច់ប្រាក់ច្រើនជាង ១ ពាន់លានដុល្លារ។
គេហទំព័រ Kickass ជាបណ្ដុំនៃកម្មវិធីគ្រប់ប្រភេទ មិនថាជាកម្មវិធីដែលមានតម្លៃថ្លៃ ឬខ្សែភាពយន្តដែលមានគុណភាពច្បាស់ និងទិន្នន័យផ្សេងៗជាច្រើនទៀត ហើយក្នុងមួយឆ្នាំ Kickass អាចរកចំណូលបាន ១៦លានដុល្លារ ពីផ្ទាំងពាណិជ្ជកម្មនានា៕
អានបន្ត ៖ Mark Zuckerberg បបួល Neymar ប្រកួតគ្នាលេងហ្គេមបាល់
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ verge