ក្រុមហ៊ុន​ចិន​ហាម​បុគ្គលិក​មិន​ឲ្យ​ប្រើ​ iPhone ក្រោយ​ចាញ់​ក្ដី​សមុទ្រ​ចិន​ខាង​ត្បូង​

  • 2016-07-21 21:03:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បច្ចេកវិទ្យា​​​តូច​មួយ​របស់​ចិន​​ឈ្មោះ​ Bina Technology បាន​សម្រេច​ហាម​​បុគ្គលិក​​ខ្លួន មិន​ឲ្យប្រើ​ប្រាស់​ iPhone ​​ដើម្បី​បង្ហាញ​​ការ​មិន​ពេញ​ចិត្ត​​បន្ទាប់​ពី​​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ក្រុង​ឡាអេ​ ដែល​កាត់​​ឲ្យ​ចិន​ចាញ់​លើ​រឿង​ក្ដី​សមុទ្រ​ចិន​ខាង​ត្បូង។

 

 

ប្រជាជន​ចិន​ជា​ច្រើន​នាក់​យល់​ឃើញ​ថា ​​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ក្រុង​ឡាអេ​​ ដោយសារ​ជះ​ឥទ្ធិពល​​ពី​សហរដ្ឋអាមេរិក ដែល​នេះ​ជា​មូលហេតុ​មួយ​នាំ​ឲ្យ​ក្រុមហ៊ុន​ Bina Technology សម្រេច​ហាម​ឃាត់​បុគ្គលិករបស់​​ខ្លួន​​មិន​ឲ្យ​ប្រើ iPhone ដែល​ជា​ផលិត​ផល​ក្រុមហ៊ុន​បច្ចេកវិទ្យា​​ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​។

 

ក្រៅ​ពី​បាន​ធ្វើ​ការ​ហាម​ឃាត់ ​ក្រុមហ៊ុន​នេះ​ថែម​ទាំង​បាន​សន្យា​ថា ​នឹង​សង​ជំងឺ​ចិត្ត​បុគ្គលិក​​ប្រមាណ​ ៣៧៤ ដុល្លារ​ ប្រសិន​បើ​ពួក​គេ​ប្ដូរ​ពី​ iPhone 6 ទៅ​ប្រើ​ទូរសព្ទ​ផ្សេង។ សម្រាប់​ iPhone 5 នឹង​សង​ជំងឺ​ចិត្ត​ ២២៥ ដុល្លារ​ ហើយ​ iPhone 4 វិញ​ សង​ជំងឺ​ចិត្ត​ ១៥០ ដុល្លារ។

 

​​​​​​​ក្រៅ​ពី​ Apple គេ​ឃើញ​ថា​សូម្បី​តែ​ KFC ដែល​ជា​ហាង​លក់​អាហារ​ដ៏​ល្បី​ល្បាញ​របស់​អាមេរិក​ក៏​បាន​រង​ការ​វាយ​ប្រហារ​ពី​ប្រជាជន​ចិន។ ​គេ​បាន​នាំ​គ្នា​​ព្យួរ​ស្លាក​​ពី​មុខ​ហាង​ដោយ​សរសេរ​ថា ៖ "ញ៉ាំ​ KFC ប្រៀប​ដូច​ជា​បំបាក់​មុន​ដូនតា​​យើង​អ៊ីចឹង"៕ ​​​​​

ចុច​អាន៖ គេហទំព័រ​ ​Kickass​ ​ផ្អាកដំណើរការ​ ​ហើយ​ម្ចាស់​ត្រូវ​​បាន​ចាប់​ខ្លួន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ zing​​​​