Pokémon Go ទៅដល់ជប៉ុនប៉ុន្មានម៉ោង បង្កគ្រោះថ្នាក់ភ្លាម
- 2016-07-22 21:24:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pokémon Go ទៅដល់ជប៉ុនប៉ុន្មានម៉ោង បង្កគ្រោះថ្នាក់ភ្លាម
ចន្លោះមិនឃើញ
Pokémon Go បានបង្កជាគ្រោះថ្នាក់ដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅក្នុងប្រទេសជប៉ុន ក្រោយពីហ្គេមនេះបានដាក់ឲ្យប្រើប្រាស់ទើបតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
តាមការចុះផ្សាយរបស់វិបសាយ Mashable ឲ្យដឹងថា មាននិស្សិតប្រុសមួយរូប ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយប្រញាប់ប្រញាល់ក្រោយពីបានធ្លាក់ចុះពីកាំជណ្ដើរ ពេលកំពុងលេងហ្គេម Pokémon Go។ ភ្លាមៗនោះអ្នកសង្កេតឃើញហេតុការបានហៅរថយន្តសង្គ្រោះ ដោយសារតែឃើញនិស្សិតនោះហូរឈាមច្រើន ព្រោះក្បាលត្រូវរបួស ក្រោយធ្លាក់ពីកាំជណ្ដើរ។
មុនពេលការដាក់ឲ្យប្រើប្រាស់ហ្គេម Pokémon Go នៅថ្ងៃសុក្រនេះសមត្ថកិច្ចជប៉ុនបានចេញសេចក្ដីណែនាំថាការលេងហ្គេមនេះអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។
នេះមិនមែនជាគ្រោះថ្នាក់លើកដំបូងឡើយ។ ចាប់តាំងពីពេលដែលហ្គេមនេះដាក់ឲ្យប្រើប្រាស់នៅអាមេរិក មានគ្រោះថ្នាក់និងហេតុការប្លែកៗជាច្រើន ដោយដើមហេតុគឺព្រោះតែហ្គេម Pokémon Go នេះឯង៕
ចុចអាន៖ រកឃើញអ្នកខ្លាំង លេងហ្គេម Pokemon Go ដល់វគ្គចុងក្រោយ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ Mashable