អីយ៉ា! Neymar ​​លួច​មាន​ស្រី​ថ្មី ជា​​​កំពូល​តារា​ម៉ូដែល​ខ្ចី​ញ៉េញ

  • 2014-10-31 16:49:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ឡើង​​ជើង​​របស់ Barcelona និង​ជា​​ប្រុស​ស្អាត​ក្នុង​ចិត្ត​ស្រីៗ​​ Neymar ​ត្រូវ​បាន​គេ​ដឹង​ថា​ បាន​បញ្ជា​ឲ្យ​​​​យន្តហោះ​ឯកជន​របស់​ខ្លួន​​​​ទៅ​យក​តារា​ម៉ូដែល​ប្រចាំ​ប្រទេស​ស៊ែប ​កញ្ញា​ Soraja Vucelic ដោយ​ផ្ទាល់ ​ដើម្បី​​ជិះ​មក​​​ជួប​គ្នា​នៅ​ទីក្រុង​ Barcelona។

 

 

ទំនាក់​ទំនង​របស់​ស្រី​ស្រស់​ប្រុស​ស្អាត​ទាំង​ពីរ​នេះ បាន​ចាប់​ផ្ដើម​តាំង​ពី​រដូវ​ក្ដៅ​មុន​ម្ល៉េះ​ នៅ​ពេល​គេ​ជួប​គ្នា​ក្នុង​តំបន់​កម្សាន្ត​ Ibiza ​ទីក្រុង​ Valencia ​ប្រទេស​អេស្ប៉ាញ។ បន្ទាប់​ពី​នោះ​មក​ការ​ទាក់​ទង​គ្នា​នេះ​កាន់​តែ​ល្អ​ទៅ​ៗ​ ដោយសារ​ពួកគេ​តែង​តែ​លេង​ Skype ​ជាមួយ​គ្នា​រាល់​យប់។ មាន​កាសែត​មួយ​នៅ​អេស្ប៉ាញ​បាន​បន្ថែម​ទៀត​ថា ​ពីរ​នាក់​នេះ​មាន​គម្រោង​ជួប​គ្នា​​នៅ​ដើម​ខែ​​វិច្ឆិកា​​ខាង​មុខ​នេះ​​ ​ព្រោះ​ Soraja ​កក់​សំបុត្រ​យន្តហោះ​​រួច​ហើយ ប៉ុន្តែ​មិន​ដឹង​ជា​យ៉ាង​ម៉េច​​បាន​ជា​ Neymar ​ប្ដូរ​ចិត្ត​ហើយ​បញ្ជា​ឱ្យ​យន្តហោះ​ឯក​ជន​មួយ​ទៅ​​ដឹក​យក​​ជួប​គ្នា​ភ្លាម​ៗ​ដូច្នេះ។

 

 

 

 

 

 

 

នៅ​ចាំ​បាន​ថា​ កាល​ពី​ចប់​ World Cup 2014 ​ កីឡាករ​​កូន​មួយ​ខាង​លើ​បាន​ចេញ​មក​អះអាង​ថា​រូប​គេ​ត្រូវ​រ៉ូវ​គ្នា​វិញ​ហើយ​ជាមួយ​សង្សារ​ចាស់​របស់​គេ​ដែល​ជា​តារា​ម៉ូដែល​ប្រចាំ​ប្រទេស​ប្រេស៊ីល Bruna Marquezine ប៉ុន្តែ​ពេល​នេះ​បែរ​ជា​មាន​ព័ត៌មាន​ទាក់​ទង​ស្រី​ថ្មី​ទៅ​វិញ។

 

កុំ​ភ្លេច​តាម​ដាន​ជាមួយ​ Sabay ​នៅ​ពេល​ក្រោយ​ទៀត ពី​រឿង​រ៉ាវ​ស្នេហា​របស់​កំពូល​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​​រូប​នេះ ​ថា​តើ​វា​ទៅ​ជា​យ៉ាង​ណា​បន្ត​ទៀត?

 

ចុច​អាន៖ ជួយ​ប្រាប់​តិច​មើល៍ គូ​ស្នេហ៍​កីឡាករ​ណា​សិច​ស៊ី​ជាង​គេ?

 

ចុច​អាន៖ យល់​ស្របឬ​អត់​ថា Neymar​ ​ខ្លាំង​​ដូច​វីរបុរស​ប្រេស៊ីល ​Romario?

 

​ប្រែ​សម្រួល៖ មុន្នី រម្យ

ប្រភព៖englishnews

អត្ថបទពេញនិយម